មាន​ធញ្ញជាតិ​ ​ជា​ទ្រព្យ​ច្រើន​ ​មាន​ជង្រុក​ ​និង​ឃ្លាំង​ក៏​បរិបូណ៌​។​ ​ម្នាល​ព្រាហ្មណ៍​ ​គ្រានោះ​ ​ព្រះបាទ​មហា​វិជិត​ ​ស្តេច​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន​ ​ជាទី​ចេញ​ចាក​ពួក​ ​ហើយ​ពួន​សម្ងំ​ ​មាន​សេចក្តី​ត្រិះរិះ​កើតឡើង​ក្នុង​ព្រះហឫទ័យ​យ៉ាងនេះ​ថា​ ​ភោគ​សម្បត្តិ​ទាំងឡាយ​ ​ជា​របស់​មនុស្ស​ដ៏​ពេញ​បរិបូណ៌​ ​អាត្មាអញ​បាន​ហើយ​ ​ប្រឹថពី​មណ្ឌល​ដ៏​ធំ​ទូលាយ​ ​អាត្មាអញ​បាន​ប្រាបប្រាម​រួចហើយ​នៅ​គ្រប់គ្រង​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​បូ​ជា​មហា​យ័ញ្ញ​ ​ដែល​អាច​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​ខ្លួន​អញ​ ​អស់កាលដ៏យូរ​អង្វែង​។​ ​ម្នាល​ព្រាហ្មណ៍​ ​លំដាប់នោះ​ ​ព្រះ​បាន​មហា​វិជិត​ ​ត្រាស់​ឲ្យ​ហៅ​ព្រាហ្មណ៍​បុរោហិត​មក​ ​ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​យើង​បាន​ចូល​ទៅ​ទី​រហោស្ថាន​ ​ជាទី​ចេញ​ចាក​ពួក​ ​ហើយ​ពួន​សម្ងំ​ ​មាន​សេចក្តី​ត្រិះរិះ​កើតឡើង​ក្នុងចិត្ត​យ៉ាងនេះ​ថា​ ​ភោគ​សម្បត្តិ​ទាំងឡាយ​ ​ជា​របស់​មនុស្ស​ដ៏​ពេញ​បរិបូណ៌​ ​អាត្មាអញ​បាន​ហើយ​ ​ប្រឹថពី​មណ្ឌល​ដ៏​ធំ​ទូលាយ​ ​អាត្មាអញ​បាន​ប្រាបប្រាម​រួចហើយ​នៅ​គ្រប់គ្រង​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​បូ​ជា​មហា​យ័ញ្ញ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​អាត្មាអញ​ ​អស់កាលជាយូរអង្វែង​ ​ម្នាល​ព្រាហ្មណ៍​ ​យើង​ប្រាថ្នា​ដើម្បី​បូ​ជាយ័​ញ្ញ​ ​ចូរ​អ្នក​ដ៏​ចំរើន​ ​ជួយ​ពន្យល់​យើង​ផង​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​យើង​ ​អស់កាលដ៏យូរ​អង្វែង​។​
ថយ | ទំព័រទី ១៨ | បន្ទាប់