ដូចជា​អន្លង់​ទឹក​ ​លើកំពូល​ភ្នំ​ ​ដែល​ថ្លាឈ្វេង​ ​ឥតមាន​កករ​ល្អក់​ ​បុរស​ដែល​មាន​ភ្នែកភ្លឺ​ ​ឈរ​ទៀប​មាត់​នៃ​អន្លង់​ទឹក​នោះ​ ​គប្បី​ឃើញ​នូវ​ខ្យង​ ​និង​គ្រំ​ក្តី​ ​ដុំ​ក្រួស​ ​និង​បំណែក​ក្តី​ ​ហ្វូង​ត្រី​ដែល​ហែល​ទៅមក​ ​ឬ​ឋិតនៅ​ក្តី​ ​បុរស​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អន្លង់​ទឹក​នេះឯង​ ​ថ្លាឈ្វេង​ ​ឥតមាន​កករ​ល្អក់​ ​ខ្យង​ ​និង​គ្រំ​ទាំងឡាយ​នេះ​ក្តី​ ​ដុំ​ក្រួស​ ​និង​បំណែក​ទាំងឡាយ​នេះ​ក្តី​ ​ហ្វូង​ត្រី​ទាំងឡាយ​នេះ​ ​ដែល​កំពុង​ហែល​ទៅមក​ ​ឬ​កំពុង​ឋិតនៅ​ក្តី​ ​ក្នុង​អន្លង់​ទឹក​នោះ​ ​យ៉ាងណាមិញ​ ​ម្នាល​មាណព​ ​ភិក្ខុ​ ​ដែល​បាន​អា​សវ​ក្ខ​យញ្ញា​ណ​ ​ក៏​យ៉ាងនោះ​ឯង​។​បេ​។​ ​ម្នាល​មាណព​ ​ភិក្ខុ​ ​កាលបើ​ចិត្ត​តាំង​ខ្ជាប់ខ្ជួន​។​បេ​។​ ​មិន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ក៏​តម្រង់​ផ្ចង់​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​អា​សវ​ក្ខ​យញ្ញា​ណ​។​ ​ភិក្ខុ​នោះ​ ​ក៏​ដឹង​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​ដឹង​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ ​នាំឲ្យ​បាន​ដល់​នូវ​សេចក្តី​រលត់​អាសវៈ​។​ ​ភិក្ខុ​នោះ​ ​កាលបើ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ហើយ​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ចាក​កាមាសវៈ​ផង​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ចាក​ភវាសវៈ​ផង​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​អវិជ្ជា​សវៈ​ផង​។​ ​កាលបើ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​សេចក្តី​ដឹង​ក៏​កើតឡើង​ថា​ ​ចិត្ត​ផុត​ស្រឡះ​ហើយ​។​ ​ភិក្ខុ​នោះ​ ​ក៏​ដឹង​ច្បាស់​ថា​ ​កំណើត​នៃ​អាត្មាអញ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​
ថយ | ទំព័រទី ១៩៨ | បន្ទាប់