[​២​]​ ​សម័យ​នោះ​ឯង​ ​កូដ​ទន្ត​ព្រាហ្មណ៍​កំពុង​ចាត់​ចែង​មហា​យ័ញ្ញ​ ​(​ការ​បូជា​ធំ​)​។​ ​ព្រាហ្មណ៍​នោះ​ ​បាន​យក​គោឈ្មោល​ ​៧០០​ ​កូនគោ​ឈ្មោល​ ​៧០០​ ​កូនគោ​ញី​ ​៧០០​ ​ពពែ​ ​៧០០​ ​កែះ​ ​៧០០​ ​ទៅ​ចងទុក​នឹង​បង្គោល​ ​សម្រាប់​យញ្ញពិធី​។​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នក​ស្រុក​ខានុ​មត្តៈ​ ​បានឮ​ដំណឹង​ថា​ ​ព្រះសមណគោតម​ ​ជា​សក្យ​បុត្ត​ ​ចេញ​ចាក​សក្យត្រកូល​ ​ទៅ​ទ្រង់ព្រះ​ផ្នួស​ ​ទ្រង់​ពុទ្ធដំណើរ​មកកាន់​ចារិក​ ​ក្នុង​មគធ​ជនបទ​ ​ព្រមដោយ​ភិក្ខុសង្ឃ​ច្រើន​ ​ប្រមាណ៥០០រូប​ ​បាន​មក​ដល់​ខានុ​មត្ត​គ្រាម​ ​គង់នៅ​ក្នុង​អម្ពល​ដ្ឋិ​កា​ឱទ្យាន​ ​ទៀប​ខានុ​មត្ត​គ្រាម​ ​ក៏​កិត្តិសព្ទ​សរសើរ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ឮ​ពីរោះ​ ​ខ្ចរខ្ចាយ​ ​សុះសាយ​មក​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​ ​ជា​សម្មាសម្ពុទ្ធ​ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​ព្រះ​សុគត​ ​ជ្រាប​ច្បាស់​នូវ​លោក​ ​ព្រះអង្គ​ជា​បុគ្គល​ប្រសើរ​បំផុត​ ​ជា​សារថី​ ​ទូន្មាន​នូវ​បុរស​ ​ជា​សាស្តា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​បាន​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច​ ​ព្រះអង្គ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ ​ព្រះអង្គ​បាន​ត្រាស់​ដឹង​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះនិព្វាន​ ​ចំពោះ​ព្រះអង្គ​ ​ហើយ​ញុំាង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក
ថយ | ទំព័រទី ២ | បន្ទាប់