នឹង​គប្បី​និយាយ​ពាក្យ​យ៉ាងនេះ​ ​ទៅ​នឹង​កុលបុត្រ​ ​ដែល​មាន​សទ្ធា​ ​មាន​សេចក្តី​ជ្រះថ្លា​នោះ​ដែរ​ឬ​។​ ​គហបតិ​បុត្រ​ ​ក្រាបបង្គំទូល​តប​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ជន​នោះ​គប្បី​និយាយ​ដែរ​។​ ​ម្នា​លកេ​វដ្តៈ​ ​តថាគត​ ​កាល​ពិចារណា​ឃើញច្បាស់​ ​នូវ​ទោស​ក្នុង​អាទេស​នា​បាដិហារ្យ​នេះឯង​ ​ទើប​នឿយណាយ​ធុញទ្រាន់​ ​ខ្ពើមរអើម​ ​ចាក​អាទេស​នា​បាដិហារ្យ​។​
 [​១៤៣​]​ ​ម្នា​លកេ​វដ្តៈ​ ​ចុះ​ ​អនុសាសនី​បាដិហារ្យ​ ​តើ​ដូចម្តេច​។​ ​ម្នា​លកេ​វដ្តៈ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​តែង​ប្រៀនប្រដៅ​យ៉ាងនេះ​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ត្រិះរិះ​យ៉ាងនេះ​ចុះ​ ​កុំ​ត្រិះរិះ​យ៉ាងនេះ​ឡើយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​យ៉ាងនេះ​ចុះ​ ​កុំ​ធ្វើ​ទុក​ក្នុងចិត្ត​យ៉ាងនេះ​ឡើយ​ ​អ្ន​ក​ទំាង​ឡាយ​ ​ចូរ​លះបង់​នូវ​តម្រេក​ ​ក្នុង​បញ្ចកាមគុណ​នេះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ដល់​នូវ​លោកុត្តរធម៌​នេះ​ ​ហើយ​សម្រេច​ឥរិយាបថ​នៅ​។​ ​ម្នា​លកេ​វដ្តៈ​ ​នេះ​តថាគត​ហៅថា​ ​អនុសាសនី​បាដិហារ្យ​។​
 [​១៤៤​]​ ​ម្នា​លកេ​វដ្តៈ​ ​មួយវិញទៀត​ ​ព្រះ​តថាគត​ ​កើតឡើង​ក្នុង​លោក​នេះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​។​បេ​។​ ​(​អ្នកប្រាជ្ញ​គប្បី​សំដែង​ឲ្យ​ពិស្តារ​ ​ដូច​ក្នុង​សាមញ្ញ​ផល​សូត្រ​ផង​ចុះ​)​។​បេ​។​ ​ម្នា​លកេ​វដ្តៈ​ ​នេះ​តថាគត​ហៅថា​ ​អនុសាសនី​បាដិហារ្យ​។​ ​ភិក្ខុ​បាន​ដល់​នូវ​ទុតិយជ្ឈាន​។​ ​
ថយ | ទំព័រទី ២០៧ | បន្ទាប់