នោះ​ ​លោកម្ចាស់​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ហើយ​សួរ​នូវ​ប្រស្នា​នេះ​ចុះ​ ​បើ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ ​ដល់​លោកម្ចាស់​យ៉ាងណា​ ​លោកម្ចាស់​គប្បី​ចាំទុក​នូវ​សេចក្តី​នោះ​ ​យ៉ាងនោះ​ចុះ​។​
 [​១៥០​]​ ​ម្នា​លកេ​វដ្តៈ​ ​គ្រានោះ​ឯង​ ​ភិក្ខុ​នោះ​ ​ក៏​បាត់​អំពី​ព្រហ្មលោក​ ​មក​ប្រាកដ​ក្នុង​ទី​ចំពោះមុខ​តថាគត​ ​(​រហ័ស​)​ ​ប្រៀប​ដូចជា​បុរស​មាន​កំឡាំង​ ​លាដៃ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ដែល​លា​ចេញ​។​ ​ម្នា​លកេ​វដ្តៈ​ ​គ្រានោះ​ឯង​ ​ភិក្ខុ​នោះ​ ​ថ្វាយបង្គំ​តថាគត​រួចហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ម្នា​លកេ​វដ្តៈ​ ​លុះ​ភិក្ខុ​នោះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​សួរ​នូវ​សេចក្តី​នេះ​ ​នឹង​តថាគត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មហាភូតរូប​ទាំង៤នេះ​ ​គឺ​បឋវីធាតុ១​ ​អាបោធាតុ១​ ​តេជោធាតុ១​ ​វាយោធាតុ១​ ​តែង​រលត់​ ​ឥតមាន​សេសសល់​ក្នុង​ទីណា​ហ្ន៎​។​ ​ម្នា​លកេ​វដ្តៈ​ ​កាល​ភិក្ខុ​នោះ​សួរ​យ៉ាងនេះ​ហើយ​ ​តថាគត​ ​ក៏បាន​សំដែង​សេចក្តី​នេះ​ ​នឹង​ភិក្ខុ​នោះ​ថា​ ​ម្នាល​ភិក្ខុ​ ​រឿង​ធ្លាប់​មាន​មក​ហើយ​ថា​ ​មាន​ពួក​ឈ្មួញ​សមុទ្រ​ ​បាន​នាំ​យក​សត្វស្លាប​ ​ដែល​ជា​សត្វ​មើលឃើញ​ត្រើយ​សមុទ្រ​ ​ហើយ​ចុះទៅ​កាន់​សមុទ្រ​ដោយ​សំពៅ​ ​ពួក​ឈ្មួញ​ទាំងនោះ​ ​កាលបើ​សំពៅ​ដែល​បើក​ទៅ​ ​មើល​មិនឃើញ​ត្រើយ​សមុទ្រ​ ​ក៏​លែង​សត្វ​បក្សី​ដែល​មើលឃើញ​ត្រើយ​សមុទ្រ​ ​សត្វ​បក្សី​នោះ​ ​ក៏​ហើរ​ទៅកាន់​ទិសខាងកើត​ ​ទៅកាន់​ទិសខាងត្បូង​ ​ទៅកាន់​ទិសខាងលិច​ ​ទៅកាន់​ទិសខាងជើង​ ​
ថយ | ទំព័រទី ២១៨ | បន្ទាប់