លោ​ហិ​ច្ច​សូត្រ​ ​ទី១២​


 [​១៥៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះ​ដំណើរ​ ​ទៅកាន់​ចារិក​ ​ក្នុង​ដែន​កោសល​ ​ព្រមដោយ​ពួក​ភិក្ខុ​ច្រើន​ ​ប្រមាណ៥០០រូប​ ​ក៏បាន​ទៅដល់​ស្រុក​ឈ្មោះ​ ​សាល​វតិ​កា​(​១​)​ ​ក៏​សម័យ​នោះ​ឯង​ ​ព្រាហ្មណ៍​ឈ្មោះ​លោ​ហិ​ច្ច​ ​នៅ​អាស្រ័យ​ក្នុង​ស្រុក​សាល​វតិ​កា​ ​ដែល​ជា​ស្រុក​កុះករ​ដោយ​សត្វ​ ​គឺ​មនុស្ស​ ​និង​តិរច្ឆាន​ ​មាន​ដំរី​ ​សេះ​ ​ជាដើម​ ​បរិបូណ៌​ដោយ​ស្មៅ​ ​ឧស​ ​និង​ទឹក​ ​បរិបូណ៌​ដោយ​ស្រូវ​អង្ករ​ ​ជា​ព្រះរាជទ្រព្យ​ ​ដែល​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់ព្រះ​រាជទាន​ ​ជា​ព្រះ​អំណោយ​ ​ជា​រង្វាន់​ដ៏​ប្រសើរ​។​
 ​[​១៥៤​]​ ​ជួន​សម័យ​នោះ​ឯង​ ​ទិដ្ឋិ​អាក្រក់​ ​មាន​សភាព​ដូច្នោះ​ ​ក៏​កើតឡើង​ ​ដល់​លោ​ហិ​ច្ច​ព្រាហ្មណ៍​ថា​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ក្នុង​លោក​នេះ​ ​គប្បី​បាន​នូវ​កុសលធម៌​ ​លុះ​បាន​នូវ​កុសលធម៌​ហើយ​ ​មិន​គប្បី​ប្រាប់​ដល់​អ្នកដទៃ​ទេ​ ​ព្រោះថា​ ​អ្នកដទៃ​ ​នឹង​ធ្វើអ្វី​ឲ្យ​អ្នកដទៃ​បាន​ ​ដូចជា​បុគ្គល​កាត់​ចំណង​ចាស់​ ​ចងចំណង​ថ្មី​ដទៃ​វិញ​ ​យ៉ាងណាមិញ​ ​សេចក្តី​នេះ​ ​
​(​១​)​ ​ក្នុង​អដ្ឋកថា​ ​ថា​ ​ស្រុក​នោះ​ ​គេ​ដាំ​ដើមឈើ​ព័ទ្ធជុំវិញ​ ​ហាក់ដូចជា​របង​ ​ហេតុ​នោះ​ ​បាន​ជា​ឈ្មោះថា​ ​សាល​វតិ​កា​។​
ថយ | ទំព័រទី ២២១ | បន្ទាប់