[​១៥៥​]​ ​លំដាប់នោះ​ឯង​ ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​បាន​និយាយ​នឹង​អ្នក​ផ្ងូត​ទឹក​ ​ឈ្មោះ​រោសិ​កៈថា​ ​ម្នាល​រោសិ​កៈ​ ​ជា​សំឡាញ់​ ​អ្នក​ចូរ​មក​អាយ​ ​អ្នក​ចូរ​ទៅ​រក​ព្រះសមណគោតម​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​ទូល​សួរ​នូវ​សេចក្តី​មិន​មាន​អាពាធ​ ​មិន​មាន​រោគ​ ​ការ​ក្រោក​ឡើង​ដោយ​រហ័សរហួន​ ​កំលាំង​កាយ​ ​និង​ធម៌​ជា​គ្រឿង​នៅជា​សុខ​ ​ចំពោះ​ព្រះសមណគោតម​ ​តាម​ពាក្យ​របស់​យើង​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​(​ផ្តាំឲ្យ​)​ ​ទូល​សួរ​នូវ​សេចក្តី​មិន​មាន​អាពាធ​ ​មិន​មាន​រោគ​ ​ការ​ក្រោក​ឡើង​ដោយ​រហ័សរហួន​ ​កំលាំង​កាយ​ ​និង​ធម៌​ជា​គ្រឿង​នៅជា​សុខ​ ​ចំពោះ​ព្រះ​គោតម​ដ៏​ចំរើន​ ​រួចហើយ​ ​ចូរ​ទូល​យ៉ាងនេះ​ថា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រមដោយ​ភិក្ខុសង្ឃ​ ​ទទួល​ភត្ត​របស់​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​នេះ​។​ ​អ្នក​ផ្ងូត​ទឹក​ ​ឈ្មោះ​រោសិ​កៈ​ ​ទទួលពាក្យ​របស់​លោ​ហិ​ច្ច​ព្រាហ្មណ៍​ថា​ ​បាទ​ ​អ្នក​ម្ចាស់​ ​ហើយក៏​ដើរចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​អ្នក​ផ្ងូត​ទឹក​ឈ្មោះ​រោសិ​កៈ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ស៊ប់​ហើយ​ ​ក៏បាន​យក​សេចក្តី​នេះ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​
ថយ | ទំព័រទី ២២៣ | បន្ទាប់