តេវិជ្ជ​សូត្រ​ ​ទី១៣​


 [​១៦៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ចារិក​ ​ក្នុង​កោសល​ជនបទ​ ​ព្រមដោយ​ភិក្ខុសង្ឃ​ច្រើន​ ​ប្រមាណ៥០០រូប​ ​បាន​ដល់ទៅ​ស្រុក​ព្រាហ្មណ៍​ ​ឈ្មោះ​មន​សាក​ត​ ​របស់​កោសល​ជនបទ​។​ ​ឮថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ប្រថាប់​នៅក្នុង​អម្ពវ័ន​ ​ជិត​ឆ្នេរ​ស្ទឹង​អចិរ​វតី​ ​ក្នុង​ទិសខាងជើង​ ​នៃ​មន​សាក​ត​គ្រាម​ ​ជិត​ស្រុក​មន​សាក​ត​នោះ​។​
​[​១៦៨​]​ ​សម័យ​នោះ​ ​ពួក​ព្រាហ្មណ​មហាសាល​ ​ដែល​មានឈ្មោះ​ល្បីល្បាញ​ច្រើន​នាក់​ ​មក​សំណាក់​នៅក្នុង​ស្រុក​មន​សាក​ត​ ​ព្រាហ្មណ៍​ទាំងនោះ​ ​ឈ្មោះ​អ្វីខ្លះ​ ​គឺ​ឈ្មោះ​វង្គី​ព្រាហ្មណ៍​(​១​)​ ​តា​រុក្ខ​ព្រាហ្មណ៍​(​២​)​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​(​៣​)​ ​ជា​ណុ​សោ​និ​ព្រាហ្មណ៍​(​៤​)​ ​តោ​ទេយ្យ​ព្រាហ្មណ៍​(​៥​)​ ​និង​ពួក​ព្រាហ្មណ​មហាសាល​ឯទៀត​ ​ដែល​មានឈ្មោះ​ល្បីល្បាញ​។​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​នៅក្នុង​ក្រុង​ឈ្មោះ​ឱ​បសាទ​។​ ​(​២​)​ ​នៅក្នុង​ក្រុង​ ​ឈ្មោះ​ឥច្ឆា​នង្គលៈ​។​ ​(​៣​)​ ​នៅក្នុង​ក្រុង​ ​ឈ្មោះ​ឧក្កដ្ឋ​។​ ​(​៤​)​ ​នៅក្នុង​ក្រុង​ ​ឈ្មោះ​សាវត្ថី​។​ ​(​៥​)​ ​នៅក្នុង​ក្រុង​តុ​ទិ​គ្រាម​។​
ថយ | ទំព័រទី ២៤៣ | បន្ទាប់