[​១៦៩​]​ ​គ្រានោះ​ ​វា​សេដ្ឋ​មាណព​បាន​ប្រឹក្សា​នឹង​ភារ​ទ្វា​ជៈ​ថា​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ព្រះសមណគោតម​នេះឯង​ ​ជា​សក្យ​បុត្រ​ ​ចេញ​ចាក​សក្យត្រកូល​ ​មក​ទ្រង់ព្រះ​ផ្នួស​ ​ឥឡូវនេះ​ ​គង់នៅ​ក្នុង​អម្ពវ័ន​ ​ជិត​ឆ្នេរ​ស្ទឹង​អចិរ​វតី​ ​ទិសខាងជើង​ ​នៃ​មន​សាក​ត​គ្រាម​ ​ក្បែរ​ស្រុក​មន​សាក​ត​ ​កិត្តិសព្ទ​ ​សរសើរ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ពីរោះ​ ​ឮខ្ចរខ្ចាយ​ ​សុសសាយ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​នោះ​ ​ព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​គ្រប់យ៉ាង​ ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ដោយ​ប្រពៃ​ ​ចំពោះ​ព្រះអង្គ​។​បេ​។​ ​ទ្រង់​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​មក​ ​យើង​ទៅ​រក​ព្រះសមណគោតម​ ​លុះ​ចូល​ទៅដល់​ហើយ​ ​យើង​នឹង​សួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះសមណគោតម​ ​(​បើ​)​ ​ព្រះសមណគោតម​ ​ទ្រង់​ដោះស្រាយ​ដល់​ពួក​យើង​យ៉ាងណា​ ​យើង​នឹង​ចាំ​នូវ​សេចក្តី​នោះ​ ​យ៉ាងនោះ​។​ ​ភារ​ទ្វា​ជ​មាណព​ ​បាន​ទទួល​ស្តាប់​ពាក្យ​របស់​វា​សេដ្ឋ​មាណព​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​យ៉ាងហ្នឹងហើយ​។​
ថយ | ទំព័រទី ២៤៥ | បន្ទាប់