ឬ​សម្បុរ​ខ្មៅស្រស់​ស្អាត​ថា​ ​នៅក្នុង​ស្រុក​ឯណោះ​ ​និគម​ឯណោះ​ ​ឬន​គរ​ឯណោះ​ដែរ​ឬ​។​ ​បុរស​នោះ​ ​កាល​គេ​សួរ​ដូច្នេះហើយ​ ​ក៏​ប្រាប់​ថា​ ​ខ្ញុំ​មិន​ស្គាល់​ទេ​។​ ​ជន​ទាំងឡាយ​ ​សួរ​បុរស​នោះ​យ៉ាងនេះ​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​អ្នក​មិន​ស្គាល់​ ​មិនឃើញ​ស្ត្រី​ណា​ ​អ្នក​ប្រាថ្នា​ចង់បាន​ស្ត្រី​នោះ​ឬ​។​ ​បុរស​នោះ​ ​ដែលគេ​សួរ​ដូច្នេះហើយ​ ​ក៏​ប្រាប់​ថា​ ​បាទ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​កាលបើ​ដូច្នោះ​ ​ភាសិត​របស់​បុរស​នោះ​ ​ជា​ភាសិត​មិនបាន​ការណ៍​ ​មិនមែនទេ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មែនពិត​ហើយ​ ​កាលបើ​យ៉ាងនេះ​ ​ភាសិត​របស់​បុរស​នោះ​ ​ជា​ភាសិត​មិនបាន​ការណ៍​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​ត្រូវហើយ​ ​បានឮ​ថា​ ​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​មិនដែល​ឃើញ​ព្រហ្ម​ផ្ទាល់នឹងភ្នែក​របស់​ខ្លួន​ទេ​។​បេ​។​
 [​១៧៧​]​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​ដូចជា​បុរស​ធ្វើ​ជណ្តើរ​ ​បម្រុង​ឡើង​ប្រាសាទ​ ​ត្រង់​ផ្លូវ​ធំ​បែក​ជា៤​។​ ​ជន​ទាំងឡាយ​ ​សួរ​បុរស​នោះ​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​អ្នកធ្វើ​ជណ្តើរ​បម្រុង​ឡើង​ប្រាសាទ​ណា​ ​ចុះ​អ្នក​ស្គាល់​ប្រាសាទ​នោះ​ថា​ ​(​នៅ​)​ ​ក្នុង​ទិសខាងកើត​ ​ឬ​ទិសខាងត្បូង​ ​
ថយ | ទំព័រទី ២៥៩ | បន្ទាប់