ពី​ខានុ​មត្ត​គ្រាម​ ​ជា​ក្រុម​ ​ជាពួក​ ​ជា​គណៈ​ ​ត្រសង​ ​ចូល​ទៅកាន់​អម្ពល​ដ្ឋិ​កា​ឱទ្យាន​។​ ​ខ​ត្តា​មាត្យ​ជំរាប​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​មាន​សមណ​ឈ្មោះ​ ​គោតម​ ​ជា​សក្យ​បុត្រ​ ​ចេញ​ចាក​សក្យត្រកូល​ ​មក​បួស​ ​មានដំណើរ​មកកាន់​ចារិក​ ​ក្នុង​ដែន​មគធៈ​ ​ព្រមដោយ​ភិក្ខុសង្ឃ​ច្រើន​ ​ប្រមាណ៥០០រូប​ ​បាន​មក​ដល់​ខានុ​មត្ត​គ្រាម​ហើយ​ ​នៅក្នុង​អម្ពល​ដ្ឋិ​កា​ឱទ្យាន​ ​ជិ​ត​ខានុ​មត្ត​គ្រាម​ ​កិត្តិសព្ទ​ ​សរសើរ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ឮ​ពីរោះ​ ​ខ្ចរខ្ចាយ​ ​សុះសាយ​មក​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​នោះ​ ​ជា​អរហន្ត​ ​ជា​សម្មាសម្ពុទ្ធ​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​ព្រះ​សុគត​ ​ជ្រាប​ច្បាស់​នូវ​លោក​ ​ជា​បុគ្គល​ប្រសើរ​បំផុត​ ​ជា​សារថី​ ​ទូន្មាន​នូវ​បុរស​ ​ជា​សាស្តា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​ ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ទាំង​នុ៎ះ​ ​នាំគ្នា​ចូល​ទៅ​រក​ព្រះ​គោតម​ដ៏​ចំរើន​នោះ​។​ ​លំដាប់នោះ​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អញ​បានឮ​ពាក្យ​នេះ​មក​ថា​ ​ព្រះសមណគោតម​ ​ទ្រង់​ជ្រាប​យញ្ញសម្បទា៣ប្រការ​ ​ដែល​មាន​បរិក្ខារ១៦​ ​ចំណែក​អាត្មាអញ​ ​មិនបាន​ដឹង​យញ្ញសម្បទា៣ប្រការ​ ​ដែល​មាន​បរិក្ខារ១៦ទេ​ ​ប៉ុន្តែ​អញ​បំរុង​នឹង​បូជា​នូវ​មហាយញ្ញ​ ​បើ​ដូច្នោះ​
ថយ | ទំព័រទី ៤ | បន្ទាប់