[​៤៧​]​ ​ម្នាល​មហា​លិ​ ​សេចក្តី​ផ្សេងទៀត​ថា​ ​កាលបើ​សមាធិ​ ​ដែល​ភិក្ខុ​នោះ​ ​បាន​ចំរើន​ដោយ​ចំណែក​មួយ​ ​ក្នុង​ទិសទក្សិណ​។​បេ​។​ ​ក្នុង​ទិសបស្ចិម​។​បេ​។​ ​ក្នុង​ទិសឧត្តរ​។​បេ​។​ ​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​គឺ​ទិ​សតូចៗ​ ​ដើម្បី​ឃើញ​រូប​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​តែ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ឮ​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ឡើយ​ ​កាលបើ​សមាធិ​ ​ដែល​ភិក្ខុ​នោះ​បាន​ចំរើន​មួយ​ចំណែក​ ​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​ដើម្បី​ឃើញ​រូប​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​មិនមែន​ប្រព្រឹត្តទៅ​ ​ដើម្បី​ឮ​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​(​ដូច្នោះ​)​ ​ភិក្ខុ​នោះ​ ​រមែង​ឃើញ​រូប​ដ៏​ជា​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​បាន​ ​តែ​មិនឮ​សំឡេង​ដ៏​ជា​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​បានទេ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​មហា​លិ​ ​ដំណើរ​នុ៎ះ​ ​យ៉ាងនេះ​គឺ​ ​កាលបើ​សមាធិ​ ​ដែល​ភិក្ខុ​នោះ​ ​បាន​ចំរើន​មួយ​ចំណែក​ ​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​
ថយ | ទំព័រទី ៦២ | បន្ទាប់