ម្នាល​មហា​លិ​ ​ដំណើរ​នុ៎ះ​ ​យ៉ាងនេះ​គឺ​ ​ព្រោះតែ​សមាធិ​ ​ដែល​ភិក្ខុ​នោះ​ ​បាន​ចំរើន​ទាំងពីរ​ចំណែក​ ​ក្នុង​ទិសបូព៌​ ​គឺ​ដើម្បី​ឃើញ​រូប​ទិព្វ​ផង​។​បេ​។​ ​ដើម្បី​ឮ​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ផង​។​
 [​៥១​]​ ​ម្នាល​មហា​លិ​ ​សេចក្តី​ផ្សេងទៀត​ថា​ ​សមាធិ​ ​ដែល​ភិក្ខុ​បាន​ចំរើន​ទាំងពីរ​ចំណែក​ ​ក្នុង​ទិសទក្សិណ​។​បេ​។​ ​ក្នុង​ទិសបស្ចិម​។​បេ​។​ ​ក្នុង​ទិសឧត្តរ​។​បេ​។​ ​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​បន្ទាប់​ ​ដើម្បី​ឃើញ​រូប​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​និង​ដើម្បី​ឮ​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​កាលបើ​សមាធិ​ ​ដែល​ភិក្ខុ​នោះ​បាន​ចំរើន​ទាំង២ចំណែក​ ​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​បន្ទាប់​ ​ដើម្បី​ឃើញ​រូប​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ផង​ ​ដើម្បី​ឮ​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ផង​ ​(​ដូច្នោះ​)​ ​បាន​ជា​ភិក្ខុ​នោះ​ ​ឃើញ​រូប​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ផង​ ​ឮ​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​បាន​ផង​ ​ទាំង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​បន្ទាប់​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​មហា​លិ​
ថយ | ទំព័រទី ៦៦ | បន្ទាប់