ធម្មតា​ ​ម្នាល​មហា​លិ​ ​ធម៌​នេះឯង​ ​ឈ្មោះថា​ ​លើសលុប​ជាង​ ​ប្រសើរ​ជាង​ ​ដែល​ពួក​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​តថាគត​ ​(​អាច​)​ ​ធ្វើឲ្យ​ជាក់ច្បាស់​បាន​។​
 [​៥៥​]​ ​ម្នាល​មហា​លិ​ ​សេចក្តី​ផ្សេងទៀត​ថា​ ​ភិក្ខុ​ដឹង​ច្បាស់​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយខ្លួនឯង​ ​ហើយ​ដល់​ស៊ប់​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ក្នុង​អត្តភាព​នេះឯង​ ​ម្នាល​មហា​លិ​ ​ធម៌​នេះឯង​ ​ឈ្មោះថា​ ​លើសលុប​ជាង​ ​ប្រសើរ​ជាង​ ​ដែល​ពួក​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​តថាគត​ ​(​អាច​)​ ​ធ្វើឲ្យ​ជាក់ច្បាស់​បាន​ ​ម្នាល​មហា​លិ​ ​ធម៌​ទាំងនេះ​ហើយ​ ​ដែល​ឈ្មោះថា​ ​លើសលុប​ជាង​ ​ប្រសើរ​ជាង​ ​ដែល​ពួក​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​តថាគត​ ​(​អាច​)​ ​ធ្វើឲ្យ​ជាក់ច្បាស់​បាន​។​
 ​[​៥៦​]​ ​មហា​លិ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​មគ្គ​ ​និង​បដិបទា​ ​សម្រាប់​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​ទាំង​នុ៎ះ​ ​តើមាន​ដែរ​ឬទេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​មហា​លិ​ ​មគ្គ​ ​និង​បដិបទា​ ​សម្រាប់​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​ទាំង​នុ៎ះ​ ​មាន​ជា​ប្រាកដ​។​ ​មហា​លិ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ចុះ​ ​មគ្គ​ ​និង​បដិបទា​ ​សម្រាប់​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​ទាំង​នុ៎ះ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​មគ្គ​ប្រកបដោយ​អង្គ៨​ ​
ថយ | ទំព័រទី ៦៩ | បន្ទាប់