ជីវៈ​នោះ​ ​គឺ​សរីរៈ​នោះ​ ​ឬថា​ជីវៈ​ដោយខ្លួន​ ​សរីរៈ​ដោយខ្លួន​ទេ​។​ ​បរិ​ព្វា​ជ​ក​ទាំងពីរ​រូប​ពោល​ថា​ ​អាវុសោ​ ​ភិក្ខុ​ណា​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ការ​ដឹង​ ​និង​ការ​ឃើញ​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​ ​មិន​គួរ​នឹង​ពោល​ថា​ ​ជីវៈ​នោះ​ ​គឺ​សរីរៈ​នោះ​ ​ឬថា​ជីវៈ​ដោយខ្លួន​ ​សរីរៈ​ដោយខ្លួន​ទេ​។​ ​លុះ​បរិ​ព្វា​ជ​ក​ទាំងពីរ​រូប​ ​ពោល​ដូច្នោះ​ហើយ​ ​តថាគត​ប្រាប់​ថា​ ​ម្នាល​អាវុសោ​ ​ចំណែកខាង​តថាគត​ ​ក៏​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ដែរ​ ​បាន​ជាត​ថា​គត​ ​មិនបាន​ពោល​ថា​ ​ជីវៈ​នោះ​ ​ក៏​គឺ​សរីរៈ​នោះ​ ​ឬថា​ជីវៈ​ដោយខ្លួន​ ​សរីរៈ​ដោយខ្លួន​ទេ​។​ ​ភិក្ខុ​តម្រង់​ ​ផ្ចង់​បង្អោន​ចិត្ត​ ​ទៅ​ដើម្បី​ញាណទស្សនៈ​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ណា​។​បេ​។​ ​ដឹង​ច្បាស់​ថា​ ​កិច្ច​ដទៃ​ក្រៅពី​នេះ​ទៀត​ ​មិន​មាន​ទេ​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ណា​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ការ​ដឹង​ ​និង​ការ​ឃើញ​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​ ​តើ​គួរ​នឹង​ពោល​ថា​ ​ជីវៈ​នោះ​ ​ក៏​គឺ​សរីរៈ​នោះ​ ​ឬថា​ជីវៈ​ដោយខ្លួន​ ​សរីរៈ​ដោយខ្លួន​ទេ​។​ ​បរិ​ព្វា​ជ​ក​ទាំងពីរ​រូប​ពោល​ថា​ ​អាវុសោ​ ​ភិក្ខុ​ណា​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ការ​ដឹង​ ​និង​ការ​ឃើញ​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​ ​មិន​គួរ​នឹង​ពោល​ថា​ ​ជីវៈ​នោះ​ ​គឺ​សរីរៈ​នោះ​ ​ឬថា​ជីវៈ​ដោយខ្លួន​ ​សរីរៈ​ដោយខ្លួន​ទេ​។​ ​(​លុះ​បរិ​ព្វា​ជ​ក​ទាំងពីរ​រូប​ ​ពោល​ដូច្នោះ​ហើយ​)​ ​តថាគត​ប្រាប់​ថា​ ​
ថយ | ទំព័រទី ៧២ | បន្ទាប់