ជា​លិ​យសូ​ត្រ​ ​ទី៧​


 [​៥៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​ឃោសិ​តា​រាម​(​១​)​ ​ទៀប​ក្រុង​កោ​សម្ពី​។​ ​គ្រានោះ​ ​មាន​បព្វជិត២រូប​ ​គឺ​បរិ​ព្វា​ជ​ក​ ​ឈ្មោះ​មណ្ឌិយៈ១​ ​ឈ្មោះ​ជា​លិយៈ​ ​ជា​អន្តេវាសិក​នៃ​ទារុ​បត្តិ​ក​បរិ​ព្វា​ជ​ក១​ ​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​ឈរ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​បព្វជិត​ទាំង២រូប​នោះ​ ​ឈរ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​អាវុសោ​គោតម​ដ៏​ចំរើន​ ​ជីវៈ​នោះ​ ​គឺ​សរីរៈ​នោះ​ឬ​ ​ឬថា​ជីវៈ​ដោយខ្លួន​ ​សរីរៈ​ដោយខ្លួន​ទេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ចាំ​ស្តាប់​ចុះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​បព្វជិត​ទាំង២រូប​នោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​យ៉ាងហ្នឹងហើយ​អាវុសោ​។​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ពាក្យ​នេះ​ថា​ ​ម្នាល​អាវុសោ​ ​ព្រះ​តថាគត​កើតឡើង​ក្នុង​លោក​នេះ​ ​ជា​អរហន្ត​ ​
​(​១​)​ ​អារាម​ដែល​ឃោសិ​ត​សេដ្ឋី​កសាង​។​
ថយ | ទំព័រទី ៧៤ | បន្ទាប់