ការ​ដឹង​ ​និង​ការ​ឃើញ​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​ ​តើ​គួរ​នឹង​ពោល​ថា​ ​ជីវៈ​នោះ​ ​គឺ​សរីរៈ​នោះ​ ​ឬថា​ជីវៈ​ដោយខ្លួន​ ​សរីរៈ​ដោយខ្លួន​ពីគ្នា​ដែរ​ឬ​។​ ​បរិ​ព្វា​ជ​ក​ទាំងនោះ​ពោល​ថា​ ​អាវុសោ​ ​ភិក្ខុ​ណា​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ការ​ដឹង​ ​និង​ការ​ឃើញ​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​ ​មិន​គួរ​នឹង​ពោល​ថា​ ​ជីវៈ​នោះ​ ​គឺ​សរីរៈ​នោះ​ ​ឬថា​ជីវៈ​ដោយខ្លួន​ ​សរីរៈ​ដោយខ្លួន​ទេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អាវុសោ​ ​ចំណែក​តថាគត​ ​ដឹង​ហេតុ​នុ៎ះ​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ដែរ​ហើយ​ ​ប៉ុន្តែ​តថាគត​ ​មិនបាន​ពោល​ថា​ ​ជីវៈ​នោះ​ ​គឺ​សរីរៈ​នោះ​ ​ឬថា​ជីវៈ​ដោយខ្លួន​ ​សរីរៈ​ដោយខ្លួន​ទេ​។​ ​
 [​៦១​]​ ​ភិក្ខុ​តម្រង់​ ​ផ្ចង់​បង្អោន​ចិត្ត​ ​មក​ដើម្បី​ញាណទស្សនៈ​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ណា​។​បេ​។​ ​ដឹង​ច្បាស់​ថា​ ​កិច្ច​ដទៃ​ក្រៅពី​នេះ​ទៀត​ ​មិន​មាន​ទេ​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ណា​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ការ​ដឹង​ ​និង​ការ​ឃើញ​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​ ​តើ​គួរ​នឹង​ពោល​ថា​ ​ជីវៈ​នោះ​ ​គឺ​សរីរៈ​នោះ​ ​ឬថា​ជីវៈ​ដោយខ្លួន​ ​សរីរៈ​ដោយខ្លួន​ដែរ​ឬ​។​ ​បរិ​ព្វា​ជ​ក​ទាំងនោះ​ពោល​ថា​ ​អាវុសោ​ ​ភិក្ខុ​ណា​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ការ​ដឹង​ ​និង​ការ​ឃើញ​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​ ​មិន​គួរ​នឹង​ពោល​ថា​ ​ជីវៈ​នោះ​ ​គឺ​សរីរៈ​នោះ​ ​ឬថា​ជីវៈ​ដោយខ្លួន​ ​សរីរៈ​ដោយខ្លួន​ទេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អាវុសោ​ ​ចំណែកខាង​តថាគត​ ​ក៏​ដឹង​នូវ​ហេតុនេះ​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ដែរ​
ថយ | ទំព័រទី ៧៦ | បន្ទាប់