ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​ម្នាល​កស្សប​ ​តថាគត​ ​មាន​ចក្ខុ​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​វិស័យ​របស់​មនុស្ស​ ​តថាគត​មើលឃើញ​បុគ្គល​អ្នក​កាន់​តបៈ​ ​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ចិញ្ចឹមជីវិត​សៅហ្មង​ ​ដែល​រំលាងខន្ធ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ទៅកាន់​លោក​ ​គឺ​មនុស្ស​ ​សុគតិ​ ​និង​ឋានសួគ៌​។​ ​ម្នាល​កស្សប​ ​តថាគត​ ​មាន​ចក្ខុ​ទិព្វ​ ​កន្លង​វិស័យ​របស់​មនុស្ស​ ​មើលឃើញ​បុគ្គល​អ្នក​កាន់​តបៈ​ ​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​ដែល​នៅ​ដោយមាន​សេចក្តី​ទុក្ខ​តិច​ ​លុះ​រំលាងខន្ធ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​ម្នាល​កស្សប​ ​តថាគត​ ​មាន​ចក្ខុ​ទិព្វ​ ​កន្លង​វិស័យ​របស់​មនុស្ស​ ​មើលឃើញ​បុគ្គល​អ្នក​កាន់​តបៈ​ ​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​ដែល​នៅ​ដោយមាន​សេចក្តី​ទុក្ខ​តិច​ ​លុះ​រំលាងខន្ធ​ ​អំពី​សេចក្តី​ស្លាប់​ ​ទៅកាន់​លោក​ ​គឺ​មនុស្ស​ ​សុគតិ​ ​និង​ស្ថានសួគ៌​។​ ​ម្នាល​កស្សប​ ​តថាគត​ ​ដឹង​ជាក់​នូវ​ដំណើរ​មក​ផង​ ​ដំណើរ​ទៅ​ផង​ ​ដំណើរ​ឃ្លាត​ចេញ​ផង​ ​ដំណើរ​កើត​ផង​ ​របស់​ពួក​អ្នក​កាន់​តបៈ​ទាំងនេះ​ ​តាមពិត​យ៉ាងនេះ​ឯង​ ​តថាគត​ឯង​ ​នឹង​តិះដៀល​តបៈ​ទាំងពួង​ ​នឹង​ចំអក​មើលងាយ​តែមួយ​យ៉ាង​ ​នូវ​អ្នក​កាន់​តបៈ​ទាំងអស់គ្នា​ ​ដែល​មាន​អាជីវៈ​សៅហ្មង​ ​ដូចម្តេច​បាន​ ​(​តថាគត​ ​តិះដៀល​តែ​កម្ម​ ​ដែល​គួរ​តិះដៀល​ ​សរសើរ​កម្ម​ ​ដែល​គួរ​សរសើ​ទេតើ​)​។​
ថយ | ទំព័រទី ៨០ | បន្ទាប់