ល្អ​ក៏​មាន​។​ ​តថាគត​ ​ចូល​ទៅ​រក​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ទាំងឡាយ​ ​ស្ថាន​ណា​ ​ដែល​មិន​ត្រូវគ្នា​នឹង​តថាគត​ ​ស្ថាន​នោះ​ ​លើកទុក​សិន​ចុះ​ ​ស្ថាន​ណា​ ​ដែល​ត្រូវគ្នា​នឹង​តថាគត​ ​ពួក​វិញ្ញូ​ជន​ ​ត្រូវ​សួររក​លទ្ធិ​ ​ដេញដោល​រកហេតុ​ ​សួរ​ស្ទាក់​រក​លទ្ធិ​ ​និង​ហេតុ​ទាំងពីរ​ ​ប្រៀបធៀប​គ្រូ​នឹង​គ្រូ​ ​ឬ​ពួក​នឹង​ពួក​ ​ក្នុង​ស្ថាន​នោះ​ថា​ ​ធម៌​ទាំងឡាយ​ ​ដែល​ជាអកុសល​ ​រាប់ថាជា​អកុសល​ ​មានទោស​ ​រាប់​ថា​មានទោស​ ​មិន​គួរ​សេព​ ​រាប់​ថា​មិន​គួរ​សេព​ ​មិន​ប្រសើរ​ ​រាប់​ថា​មិន​ប្រសើរ​ ​ជា​ចំណែក​ខ្មៅ​ ​រាប់ថាជា​ចំណែក​ខ្មៅ​ ​របស់​ជន​ដ៏​ចំរើន​ទាំងនេះ​ ​តើន​រណា​ ​លះបង់​ធម៌​ទាំងនេះ​ ​មិន​ឲ្យ​សេសសល់​ ​ហើយ​ប្រព្រឹត្ត​កាន់​បាន​ ​សមណគោតម​ឬ​ ​ឬក៏​ពួក​គ​ណា​ចារ្យ​ដ៏​ចំរើន​ឯទៀត​។​
 [​៦៤​]​ ​ម្នាល​កស្សប​ ​សេចក្តី​នេះ​ ​ជា​ឋានៈ​មាន​ប្រាកដ​ ​កាលបើ​ពួក​វិញ្ញូ​ជន​ ​សួររក​លទ្ធិ​ ​ដេញដោល​រកហេតុ​ ​សួរ​ស្ទាក់​រក​លទ្ធិ​ ​និង​ហេតុ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​ធម៌​ទាំងឡាយ​ ​ដែល​ជាអកុសល​ ​រាប់ថាជា​អកុសល​ ​មានទោស​ ​រាប់​ថា​មានទោស​ ​មិន​គួរ​សេព​ ​រាប់​ថា​មិន​គួរ​សេព​ ​មិន​ប្រសើរ​ ​រាប់​ថា​មិន​ប្រសើរ​ ​ជា​ចំណែក​ខ្មៅ​ ​រាប់ថាជា​ចំណែក​ខ្មៅ​ ​របស់​ជន​ដ៏​ចំរើន​ទាំងនេះ​ ​ព្រះសមណគោតម​ ​លះបង់​នូវ​ធម៌​ទាំងនេះ​ ​
ថយ | ទំព័រទី ៨២ | បន្ទាប់