កាលបើ​សួររក​លទ្ធិ​ ​ដេញដោល​រកហេតុ​ ​សួរ​ស្ទាក់​រក​លទ្ធិ​ ​និង​ហេតុ​ ​ក៏​មុខ​ជា​និយាយ​យ៉ាងនេះ​ថា​ ​ធម៌​ទាំងឡាយ​ ​ដែល​ជាកុសល​ ​រាប់ថាជា​កុសល​ ​មិន​មានទោស​ ​រាប់​ថា​មិន​មានទោស​ ​គួរ​សេព​ ​រាប់​ថា​គួរ​សេព​ ​ប្រសើរ​ ​រាប់​ថា​ប្រសើរ​ ​ជា​ចំ​ណែ​កស​ ​រាប់ថាជា​ចំ​ណែ​កស​ ​របស់​ពួក​ជន​ដ៏​ចំរើន​ទាំងនេះ​ ​ពួក​សាវ័ក​របស់​ព្រះសមណគោតម​ ​សមាទាន​ធម៌​ទាំងនេះ​ ​មិន​សេសសល់​ ​ហើយ​ប្រព្រឹត្ត​កាន់​បាន​ ​ឬក៏​ពួក​សាវ័ក​របស់​គ​ណា​ចារ្យ​ដ៏​ចំរើន​ឯទៀត​។​ ​ម្នាល​កស្សប​ ​ពួក​វិញ្ញូ​ជន​ ​ក្នុង​លោក​នេះ​ ​កាលបើ​សួររក​លទ្ធិ​ ​ដេញដោល​រកហេតុ​ ​សួរ​ស្ទាក់​រក​លទ្ធិ​ ​និង​ហេតុ​ ​ក៏​ច្រើនតែ​សរសើរ​ពួក​តថាគត​ក្នុង​ធម៌​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​កស្សប​ ​លោកុត្តរ​មគ្គ​ក៏​មាន​ ​បុព្វភាគ​ប្ប​ដិ​បទា​ ​(​សេចក្តី​ប្រតិបត្តិ​ជា​ចំណែកខាង​ដើម​)​ ​ក៏​មាន​ ​ដែល​បុគ្គល​ប្រតិបត្តិ​ឲ្យ​សមគួរ​ហើយ​ ​គង់​ដឹង​ជាក់ច្បាស់​នូវ​សាមញ្ញ​ផល​ ​គង់​នឹង​ឃើញ​ដោយខ្លួនឯង​ថា​ ​ព្រះសមណគោតម​ ​និយាយ​ត្រូវ​តាមកាល​ ​និយាយពិត​ ​និយាយ​ប្រកបដោយ​ប្រយោជន៍​ ​និយាយ​ត្រូវ​តាម​ធម៌​ ​និយាយ​ត្រូវ​តាម​វិន័យ​។​ ​ម្នាល​កស្សប​ ​ចុះ​លោកុត្តរ​មគ្គ​នោះ​ ​តើ​ដូចម្តេច​ ​បុព្វភាគ​ប្ប​ដិ​បទា​ ​តើ​ដូចម្តេច​ ​ដែល​បុគ្គល​ប្រតិបត្តិ​ឲ្យ​សមគួរ​ហើយ​ ​គង់​ដឹង​ជាក់ច្បាស់​នូវ​សាមញ្ញ​ផល​ ​គង់​នឹង​ឃើញ​ដោយខ្លួនឯង​ថា​ ​ព្រះសមណគោតម​ ​និយាយ​ត្រូវ​តាមកាល​ ​និយាយពិត​ ​និយាយ​ប្រកប​
ថយ | ទំព័រទី ៨៦ | បន្ទាប់