មារយាទ​ល្អ​ ​បរិភោគ​លិទ្ធ​ដៃ​។​បេ​។​ ​ប្រព្រឹត្ត​កាន់​វត្ត​ក្នុង​ការ​ព្យាយាម​ផ្លាស់​ប្តូរ​នូវ​ការ​បរិភោគ​ភត្ត​រំលង​កន្លះ​ខែ​ ​មាន​សភាព​យ៉ាងនេះ​ ​ដូច្នេះ​។​ ​ម្នាល​កស្សប​ ​សាមញ្ញគុណ​ ​ឬ​ព្រហ្មញ្ញ​គុណ​ ​ដែល​ថា​កម្រ​ធ្វើ​បាន​ ​ក៏​រឹតតែ​ធ្វើ​បាន​ដោយ​កម្រ​ក្រៃពេក​ ​ព្រោះតែ​សេចក្តី​ប្រតិបត្តិ​បន្តិច​នេះ​ ​និង​ការ​ផ្តើម​តបៈ​ប៉ុណ្ណេះ​ឯង​ ​តែ​ពាក្យ​ដែល​ពោល​ថា​ ​សាមញ្ញគុណ​ ​កម្រ​ធ្វើ​បាន​ ​ព្រហ្មញ្ញ​គុណ​ ​ធ្វើបានដោយលំបាក​ ​នុ៎ះ​ ​មិន​គួរ​ទេ​ ​ព្រោះ​គហបតី​ ​និង​បុត្រ​នៃ​គហបតី​ ​ដោយហោចទៅ​ ​សូម្បីតែ​កុម្ភ​ទាសី​ ​ក៏អាច​ធ្វើ​សាមញ្ញគុណ​ ​និង​ព្រហ្មញ្ញ​គុណ​នេះ​បាន​ដែរ​ ​ដោយ​គេ​គិតឃើញ​ថា​ ​ណ្ហើយចុះ​ ​អាត្មាអញ​ ​ធ្លាប់​ជា​អ្នក​អាក្រាត​ ​ជា​អ្នក​លះបង់​មារយាទ​ល្អ​ ​ជា​អ្នក​បរិភោគ​លិទ្ធ​ដៃ​។​បេ​។​ ​អាត្មាអញ​ ​ប្រព្រឹត្ត​កាន់​វត្ត​ ​បរិភោគ​ភត្ត​ផ្លាស់​ប្តូរ​ ​រំលង​កន្លះ​ខែ​ ​មាន​សភាព​យ៉ាងនេះ​ហើយ​។​ ​ម្នាល​កស្សប​ ​កាលណាបើ​ ​វៀរចាក​អចេលក​វត្ត​បន្តិច​ប៉ុណ្ណេះ​ ​និង​វៀរចាក​ការ​ផ្តើម​តបៈ​នេះ​ចេញ​ ​(​គឺ​មិនធ្លាប់​ធ្វើ​តបៈ​ហើយ​)​ ​សាមញ្ញគុណ​ ​ឬ​ព្រហ្មញ្ញ​គុណ​ ​ដែល​ថា​កម្រ​ធ្វើ​បាន​ ​ក៏​រឹតតែ​ធ្វើ​បាន​ដោយ​កម្រ​ក្រៃពេក​ ​ព្រោះហេតុនោះ​ ​ពាក្យ​ដែល​ពោល​ថា​ ​សាមញ្ញគុណ​ ​កម្រ​ធ្វើ​បាន​ ​ព្រហ្មញ្ញ​គុណ​ ​កម្រ​ធ្វើ​បាន​ក្រៃពេក​ ​នុ៎ះ​ ​ក៏​គួរ​ខ្លះ​ដែរ​។​ ​
ថយ | ទំព័រទី ៩៣ | បន្ទាប់