អញ​ធ្លាប់​ទ្រទ្រង់​សំពត់​សម្បក​ធ្មៃ​ខ្លះ​ ​ទ្រទ្រង់​សំពត់​ដែលគេ​ត្បាញ​លាយ​គ្នា​ខ្លះ​។​បេ​។​ ​ប្រព្រឹត្ត​កាន់​វត្ត​ ​ចុះត្រាំ​ទឹក១ថ្ងៃ៣ដង​ ​គឺ​ព្រឹក​ ​ថ្ងៃត្រង់​ ​ល្ងាច​ខ្លះ​។​ ​ម្នាល​កស្សប​ ​កាលណាបើ​ ​វៀរចាក​អចេលក​វត្ត​ ​មាន​ប្រមាណ​តិច​ប៉ុណ្ណេះ​ ​និង​វៀរចាក​ការ​ផ្តើម​តបៈ​ប៉ុណ្ណេះ​ចេញ​ ​(​គឺ​មិនធ្លាប់​ធ្វើ​តបៈ​ហើយ​)​ ​សាមញ្ញគុណ​ ​ឬ​ព្រហ្មញ្ញ​គុណ​ ​ដែល​ថា​កម្រ​ធ្វើ​បាន​ ​ក៏​រឹតតែ​ធ្វើ​បាន​ដោយ​កម្រ​ក្រៃពេក​ ​ព្រោះហេតុនោះ​ ​ពាក្យ​ដែល​ពោល​ថា​ ​សាមញ្ញគុណ​ ​កម្រ​ធ្វើ​បាន​ ​ព្រហ្មញ្ញ​គុណ​ ​កម្រ​ធ្វើ​បាន​ ​នុ៎ះ​ក៏​គួរ​ខ្លះ​។​ ​ម្នាល​កស្សប​ ​កាលណាបើ​ភិក្ខុ​ចំរើន​មេត្តាចិត្ត​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ដឹង​ច្បាស់​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយខ្លួនឯង​ ​ក្នុង​អត្តភាព​នេះ​ ​ហើយ​បាន​ដល់​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ម្នាល​កស្សប​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​សមណៈ​ក៏បាន​ ​ថា​ព្រាហ្មណ៍​ក៏បាន​។​ ​
 [​៧១​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​អ​ចេ​លក​ស្សប​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដែល​ហៅថា​ ​សមណៈ​ ​បុគ្គល​ដឹង​បាន​ដោយ​កម្រ​ ​ហៅថា​ ​ព្រាហ្មណ៍​ ​ក៏​បុគ្គល​ដឹង​បាន​ដោយ​កម្រ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​កស្សប​ ​សំដី​ដែល​ថា​ ​សមណៈ​ ​បុគ្គល​ដឹង​បាន​ដោយ​កម្រ​ ​ព្រាហ្មណ៍​ ​ក៏​បុគ្គល​ដឹង​បាន​ដោយ​កម្រ​ ​នេះ​ជា​សំដី​ប្រក្រតី​ក្នុង​លោក​ទេ​។​
ថយ | ទំព័រទី ៩៦ | បន្ទាប់