មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ដឹង​ច្បាស់​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយខ្លួនឯង​ ​ក្នុង​អត្តភាព​នេះ​ ​ហើយ​បាន​ដល់​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ម្នាល​កស្សប​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​សមណៈ​ក៏បាន​ ​ថា​ព្រាហ្មណ៍​ក៏បាន​។​ ​ម្នាល​កស្សប​ ​បើ​អចេលកៈ​ ​មាន​បន្លែស្រស់​ជា​អាហារ​ ​មាន​អង្ករ​ស្រងែ​ជា​អាហារ​។​បេ​។​ ​មាន​មើម​ឈើ​ ​ផ្លែឈើ​ព្រៃ​ជា​អាហារ​ ​បរិភោគ​ផ្លែឈើ​ ​ដែល​ជ្រុះ​ស្រាប់​ចំអែត​អាត្មា​។​ ​ម្នាល​កស្សប​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ឈ្មោះថា​ ​គេ​ដឹង​បាន​ដោយ​ក្រ​ ​ក៏​រឹតតែ​ដឹង​បាន​ដោយ​ក្រ​ក្រៃពេក​ ​ព្រោះ​អចេលក​វត្ត​ ​និង​ការ​ផ្តើម​នូវ​តបៈ​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​តែ​ពាក្យ​ដែល​ពោល​ថា​ ​សមណៈ​ ​គេ​ដឹង​បាន​ដោយ​ក្រ​ ​ព្រាហ្មណ៍​ ​ក៏​គេ​ដឹង​បាន​ដោយ​ក្រ​ ​នុ៎ះ​មិន​គួរ​ឡើយ​ ​ទោះបី​គហបតី​ ​ឬបុត្រ​នៃ​គហបតី​ ​ដោយហោចទៅ​ ​សូម្បីតែ​កុម្ភ​ទាសី​ ​ក៏អាច​ដឹង​នូវ​បុគ្គល​នេះ​បាន​ ​ថា​បុគ្គល​នេះ​ ​មាន​បន្លែស្រស់​ជា​អាហារ​ ​ឬ​អង្ករ​ស្រងែ​ជា​អាហារ​។​បេ​។​ ​មាន​មើម​ឈើ​ ​ផ្លែឈើ​ព្រៃ​ជា​អាហារ​ ​បរិភោគ​តែ​ផ្លែឈើ​ ​ដែល​ជ្រុះ​ស្រាប់​ចំអែត​អាត្មា​។​ ​ម្នាល​កស្សប​ ​កាលណាបើ​ ​វៀរចាក​អចេលក​វត្ត​បន្តិច​នេះ​ ​និង​វៀរចាក​ការ​ផ្តើម​តបៈ​ប៉ុណ្ណេះ​ចេញ​ហើយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដែល​ថា​ ​គេ​ដឹង​បាន​ដោយ​ក្រ​ ​ក៏​រឹតតែ​ដឹង​បាន​ដោយ​ក្រ​ក្រៃពេក​ ​ព្រោះហេតុនោះ​ ​ពាក្យ​ដែល​ពោល​ថា​ ​សមណៈ​ ​គេ​ដឹង​
ថយ | ទំព័រទី ៩៨ | បន្ទាប់