មិន​ឈ្លាសវៃ​ ​ស្វែងរក​បរលោក​ដោយ​ខុសទំនង​ ​គង់​នឹង​ដល់​នូវ​សេចក្តី​វិនាស​ ​ដូចជា​ព្រាហ្មណី​ ​ដែល​ល្ងង់​ ​មិន​ឈ្លាសវៃ​ ​ស្វែងរក​សម្បត្តិ​ដោយ​មិន​ត្រូវ​ទំនង​ ​ក៏បាន​ដល់​នូវ​សេចក្តី​វិនាស​ ​ដូច្នោះ​មិនខាន​។​ ​បពិត្រ​រា​ជញ្ញៈ​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ ​មាន​សីល​ ​មានធម៌​ល្អ​ ​រមែង​មិន​ផ្តាច់​បង់​នូវ​អាយុ​ ​ដែល​មិនទាន់​អស់​ទេ​ ​មួយវិញទៀត​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​តែង​រង់ចាំ​កាល​ ​ឲ្យ​អាយុ​ដល់កំណត់​។​ ​បពិត្រ​រា​ជញ្ញៈ​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ ​មាន​សីល​ ​មានធម៌​ល្អ​ ​មានជីវិត​វិសេស​ជាង​ពួក​ជន​ដទៃ​ ​បពិត្រ​រា​ជញ្ញៈ​ ​ពួក​សមណព្រាហ្មណ៍​ ​មាន​សីល​ ​មានធម៌​ល្អ​ ​ឋិតនៅ​អស់​កាលយូរ​អង្វែង​ ​ដោយ​ប្រការ​ណា​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​រមែង​បាន​នូវ​បុណ្យ​ច្រើន​ ​និង​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ដោយ​ប្រការ​ដូច្នោះឯង​។​ ​ឱ​រា​ជញ្ញៈ​ ​បើ​តាម​បរិយាយ​នេះ​ ​សូម​មហា​បពិត្រ​ ​បែរ​ព្រះ​យោបល់​ ​យល់​មក​យ៉ាងនេះ​វិញ​ថា​ ​លោក​ដទៃ​មាន​។​បេ​។​ ​ផលវិបាក​មាន​ ​ដោយហេតុនេះ​។​
ថយ | ទំព័រទី ៣៣៤ | បន្ទាប់