ប្រព្រឹត្ត​និយាយ​ដឹកនាំ​ស្រី​ ​ដែល​បុរស​គប្បី​សេព​មួយរំពេច​នោះ​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ពាក្យ​ឧបាសក​នោះ​ពោលទោស​ ​តិះដៀល​បន្តុះ​បង្អាប់​ ​(​ដូច្នោះ​)​។​ ​ពួក​ភិក្ខុ​ណា​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិន​សម​បើ​ឧទាយិ​ដ៏​មាន​អាយុ​ប្រព្រឹត្ត​និយាយ​ដឹកនាំ​ស្រី​ដែល​បុរស​គប្បី​សេព​មួយរំពេច​នោះ​សោះ​។​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុ​នោះ​ ​ក៏​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ក្នុង​ពេលនោះ​ ​ហើយ​ទ្រង់​សួរ​បញ្ជា​ក់​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ដូច្នេះ​ទៀត​ថា​ ​ម្នាល​ឧទាយិ​ ​ឮ​ថា​អ្នកឯង​ ​ប្រព្រឹត្ត​និយាយ​ដឹកនាំ​ស្រី​ដែល​បុរស​គប្បី​សេព​មួយរំពេច​នោះ​មែន​ឬ​។​ ​ឧទាយិ​ ​ភិក្ខុ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​ជា​ម្ចាស់​ដ៏​មានជោគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ ​អំពើ​ដែល​អ្នកឯង​ធ្វើ​នេះ​ ​មិន​សមគួរ​ទេ​ ​មិន​ត្រូវ​ទំនង​ទេ​។​បេ​។​ ​ម្នាល​មោឃបុរស​ ​គួរបើ​ដែរ​ ​អ្នកឯង​ប្រព្រឹត្ត​និយាយ​ដឹកនាំ​ស្រី​ដែល​បុរស​គប្បី​សេព​មួយរំពេច​នោះ​ ​ម្នាល​មោឃបុរស​ ​អំពើ​ដែល​អ្នកឯង​ធ្វើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ ​ដល់​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវ​សំដែង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ប្រព្រឹត្ត​និយាយ​ដឹកនាំ
ថយ | ទំព័រទី ១៣២ | បន្ទាប់