ម្នាល​គហបតី​ ​មាន​ឧបមេយ្យ​ដូចយ៉ាង​សម័យ​ ​ដែល​ពួក​ទេវតា​ចេញទៅ​អំពី​ទីប្រជុំ​នោះ​ ​ឯ​ពួក​ទេវតា​នោះ​ ​កាលដែល​ចេញទៅ​ ​អំពី​ទីប្រជុំ​នោះ​ ​ប្រាកដជា​មាន​សម្បុរ​ផ្សេងគ្នា​ ​មាន​ពន្លឺ​ក៏​ផ្សេងគ្នា​។​
 [​៩៥​]​ ​ម្នាល​គហបតី​ ​ឯ​ទេវតា​ទាំងនោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ទី​របស់​យើង​នេះ​ ​ទៀងទាត់​ ​ឋិតឋេរ​ ​មាំមួន​ ​ដូច្នេះ​ឡើយ​។​ ​មួយទៀត​ ​ពួក​ទេវតា​ណា​ ​នៅ​អាស្រ័យ​ក្នុង​ទី​ណាៗ​ ​ទេវតា​ទាំងនោះ​ ​រមែង​ត្រេកអរ​ ​ក្នុង​ទី​នោះ​ៗ​ឯង​។​ ​ម្នាល​គហបតី​ ​ដូច​ហ្វូង​រុយ​ ​ដែលគេ​នាំទៅ​ ​ដោយ​អម្រែក​ក្តី​ ​ដោយ​កញ្ជើរ​ក្តី​ ​តែង​មិន​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ទី​របស់​យើង​នេះ​ ​ទៀងទាត់​ ​ឋិតឋេរ​ ​មាំមួន​ ​ដូច្នេះ​ឡើយ​។​ ​មួយវិញទៀត​ ​រុយ​ទាំងនោះ​ ​ទៅ​អាស្រ័យ​ក្នុង​ទី​ណាៗ​ ​រុយ​ទាំងនោះ​ ​រមែង​ត្រេកអរ​ ​ក្នុង​ទី​នោះ​ៗ​ឯង​ ​មាន​ឧបមា​ ​យ៉ាងណាមិញ​ ​ម្នាល​គហបតី​ ​មាន​ឧបមេយ្យ​ដូចយ៉ាង​ ​ទេវតា​ទាំងនោះ​ ​តែង​មិន​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ទី​របស់​យើង​នេះ​ ​ទៀងទាត់​ ​ឋិតឋេរ​ ​មាំមួន​ ​ដូច្នេះ​ឡើយ​។​ ​មួយវិញទៀត​ ​ពួក​ទេវតា​ណា​ ​នៅ​អាស្រ័យ​ក្នុង​ទី​ណាៗ​ ​ទេវតា​ទាំងនោះ​ ​រមែង​ត្រេកអរ​ ​ក្នុង​ទី​នោះ​ៗ​។​
ថយ | ទំព័រទី ១១៨ | បន្ទាប់