ក៏​ពោល​នឹង​អចិរ​វត​សមណុទ្ទេស​ ​ដូច្នេះ​ថា​ ​បពិត្រ​អគ្គិ​វេស្ស​នៈ​ដ៏​ចម្រើន​ ​ត្រង់​ដែល​ថា​ ​ភិក្ខុ​ជា​អ្នក​មិន​ប្រហែសធ្វេស​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅ​រក​ព្រះនិព្វាន​ ​គប្បី​បាន​នូវ​ចិត្តជា​ឯកគ្គតា​ ​នុ៎ះ​មិនទំនង​ ​មិនមែន​ជា​ឱកាស​ទេ​។​ ​លុះ​ជយ​សេន​រាជកុមារ​ ​ប្រកាស​នូវ​ហេតុ​ ​ដែល​មិនមែន​ជា​ទំនង​ ​មិនមែន​ជា​ឱកាស​ ​របស់​អចិរ​វត​សមណុទ្ទេស​ហើយ​ ​ក៏​ក្រោក​អំពី​អាសនៈ​ស្តេច​ចេញទៅ​។​ ​កាលដែល​ជយ​សេន​រាជកុមារ​ ​ស្តេច​ចេញទៅ​មិនយូរ​ប៉ុន្មាន​ ​អចិរ​វត​សមណុទ្ទេស​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​អចិរ​វត​សមណុទ្ទេស​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបទូល​ពាក្យ​ចរចា​ ​ដែល​ខ្លួន​និយាយ​នឹង​ជយ​សេន​រាជកុមារ​នោះ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ដោយសព្វគ្រប់​។​
 [​៦០​]​ ​កាល​អចិរ​វត​សមណុទ្ទេស​ ​ក្រាបបង្គំទូល​ ​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​អចិរ​វត​សមណុទ្ទេស​ ​ដូច្នេះ​ថា​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​គុណជាត​ណា​ ​ដែល​បុគ្គល​គប្បី​ដឹង​ ​ដោយ​នេក្ខម្មៈ​ ​គប្បី​ឃើញ​ ​ដោយ​នេក្ខម្មៈ​ ​គប្បី​ដល់​ ​ដោយ​នេក្ខម្មៈ​ ​គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​នេក្ខម្មៈ​ ​តើ​ជយ​សេន​រាជកុមារ​ ​នឹង​បាន​នូវ​គុណជាត​នោះ​អំពី​ទីណា​ ​ក្នុង​អត្តភាព​នេះ
ថយ | ទំព័រទី ៦៨ | បន្ទាប់