អរញ្ញសូត្រ ទី១០
[២១] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថាសួរព្រះមានព្រះភាគថា
ពួកភិក្ខុជាព្រហ្មចារី នៅក្នុងព្រៃ មានចិត្តស្ងប់រម្ងាប់ ឆាន់អាហារតែម្តង ហេតុអ្វី បានជាពណ៌សម្បុរកាយ នៅតែផូរផង់បាន។
[២២] ព្រះមានព្រះភាគត្រាស់តបថា ពួកភិក្ខុនោះ មិនសោកស្តាយរបស់ ដែលកន្លងទៅហើយ ទាំងមិនប្រាថ្នារបស់ដែលមិនទាន់មកដល់ គ្រាន់តែចិញ្ចឹមជីវិត ដោយរបស់ជាបច្ចុប្បន្ន ហេតុនោះ បានជាពណ៌សម្បុរកាយ នៅតែផូរផង់បាន ពួកជនពាល តែងស្រពោនស្រពាប់ ដោយហេតុទាំងពីរនោះ ព្រោះសេចក្តីប្រាថ្នា នូវរបស់ដែលមិនទាន់មកដល់ និងសេចក្តីអាឡោះអាឡ័យ ចំពោះរបស់ដែលកន្លងទៅហើយ ដូចដើមបបុះខៀវស្រស់ ដែលត្រូវគេច្រូតចោល។

ចប់ នឡវគ្គ ទី១