​អន្ធ​វគ្គ​ ​ទី៧​
​នាម​សូត្រ​ ​ទី១​


​[​១៨០​]​ ​ទេវតា​ទូល​ថា​ ​អ្វី​ហ្ន៎​ ​តែង​ធ្លាក់ចុះ​លើ​សត្វ​ ​និង​សង្ខារ​ទាំងពួង​ ​ដែល​មិន​មាន​អ្វី​ក្រៃលែង​ជាង​ ​សត្វ​ទាំងពួង​ ​តែង​ប្រព្រឹត្តទៅ​តាម​អំណាច​ធម៌​មួយ​ ​គឺ​ធម៌​អ្វី​។​
​[​១៨១​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​នាម​ ​(​ឈ្មោះ​)​ ​តែង​ធ្លាក់ចុះ​លើ​សត្វ​ ​និង​សង្ខារ​ទាំងពួង​ ​មិន​មាន​អ្វី​ក្រៃលែង​ជាង​នាម​ឡើយ​ ​សត្វ​ទាំងពួង​ ​តែង​ប្រព្រឹត្តទៅ​តាម​អំណាច​ធម៌​មួយ​ ​គឺ​នាម​។​

​ចិត្ត​សូត្រ​ ​ទី២​


​[​១៨២​]​ ​ទេវតា​ទូល​ថា​ ​អ្វី​ ​តែង​នាំ​សត្វលោក​ទៅ​ ​អ្វី​តែង​ភើច​កន្ទ្រាក់​សត្វលោក​ទៅ​ ​សត្វ​ទាំងពួង​ ​តែង​ប្រព្រឹត្តទៅ​តាម​អំណាច​ធម៌​មួយ​ ​គឺ​ធម៌​អ្វី​។​
ថយ | ទំព័រទី ១០១ | បន្ទាប់