ឥច្ឆាសូត្រ ទី៩
[១៩៦] ទេវតាទូលថា អ្វី ចងឆ្វាក់សត្វលោកទុក សត្វលោករបូតរួចទៅ ព្រោះកំចាត់បង់នូវធម៌អ្វី សត្វលោក កាត់ផ្តាច់នូវចំណងទាំងពួងបាន ព្រោះលះបង់នូវអ្វី។
[១៩៧] ព្រះមានព្រះភាគត្រាស់ថា សេចក្តីប្រាថ្នា ចងឆ្វាក់សត្វលោកទុក សត្វលោក របូតរួចទៅបាន ព្រោះកំចាត់បង់សេចក្តីប្រាថ្នា សត្វលោក កាត់ផ្តាច់នូវចំណងទាំងពួងបាន ព្រោះលះបង់សេចក្តីប្រាថ្នា។

លោកសូត្រ ទី១០
[១៩៨] ទេវតាទូលថា លុះតែអ្វី កើតឡើង ទើបសត្វលោកកើតឡើងបាន សត្វលោក រមែងធ្វើនូវសេចក្តីស្និទ្ធស្នាលក្នុងអ្វី សត្វលោកប្រកាន់មាំនូវអ្វី សត្វលោក លំបាកព្រោះអ្វី។
[១៩៩] ព្រះមានព្រះភាគត្រាស់ថា លុះតែអាយតនៈខាងក្នុងទាំង៦ កើតឡើង ទើបសត្វលោកកើតឡើងបាន សត្វលោក រមែងធ្វើនូវសេចក្តីស្និទ្ធស្នាលក្នុងអាយតនៈខាងក្រៅទាំង៦ សត្វលោក