រថសូត្រ ទី២
[២០២] ទេវតាទូលថា អ្វី ជាគ្រឿងប្រាកដរបស់រថ អ្វី ជាគ្រឿងប្រាកដរបស់ភ្លើង អ្វី ជាគ្រឿងប្រាកដរបស់ដែន អ្វី ជាគ្រឿងប្រាកដរបស់ស្រី។
[២០៣] ព្រះមានព្រះភាគត្រាស់ថា ទង់ ជាគ្រឿងប្រាកដរបស់រថ ផ្សែង ជាគ្រឿងប្រាកដរបស់ភ្លើង ព្រះរាជា ជាគ្រឿងប្រាកដរបស់ដែន ភស្តា ជាគ្រឿងប្រាកដរបស់ស្រី។
[២០៣] ព្រះមានព្រះភាគត្រាស់ថា ទង់ ជាគ្រឿងប្រាកដរបស់រថ ផ្សែង ជាគ្រឿងប្រាកដរបស់ភ្លើង ព្រះរាជា ជាគ្រឿងប្រាកដរបស់ដែន ភស្តា ជាគ្រឿងប្រាកដរបស់ស្រី។
វិត្តសូត្រ ទី៣
[២០៤] ទេវតាទូលថា ក្នុងលោកនេះ អ្វី ជាទ្រព្យដ៏ប្រសើររបស់បុរស អ្វី ដែលគេសន្សំល្អហើយ តែងនាំសេចក្តីសុខមកឲ្យ អ្វី មានរសឆ្ងាញ់ពិសាលើសលុបជាងរសទាំងឡាយ បណ្ឌិតទាំងឡាយពោលថា អ្នករស់នៅបែបណា ឈ្មោះថា ជាអ្នករស់នៅប្រសើ់របំផុត។