ស្ត្រី ជាមន្ទិលរបស់ព្រហ្មចរិយៈ ប្រជាជនទាំងនេះ រមែងជាប់ចំពាក់នៅនឹងស្ត្រីទាំងនោះ តបធម៌ ឬព្រហ្មចរិយធម៌ ជាធម្មជាតសម្រាប់លាងជម្រះនូវមន្ទិលនោះ មិនចាំបាច់មានទឹកឡើយ ចិត្តរមែងមិនឋិតនៅ ក្នុងច្រកទាំងឡាយណា ច្រកទាំងនោះ មាន៦យ៉ាង ក្នុងលោក គឺសេចក្តីខ្ជិលច្រអូស១ សេចក្តីធ្វេសប្រហែស១ សេចក្តីមិនព្យាយាម១ ការមិនសង្រួម១ ការលក់១ សេចក្តីខ្ជិល១ ជនគប្បីវៀរបង់នូវច្រកទាំងនោះ ដោយប្រការទាំងពួងចុះ។