ឥស្សរសូត្រ ទី៧
[២១៣] ទេវតាទូលថា អ្វីជាធំក្នុងលោក អ្វី ឧត្តមជាងទ្រព្យទាំងឡាយក្នុងលោក អ្វីដូចជាច្រែះចាប់សស្ត្រាក្នុងលោក អ្វី ជាសេចក្តីអន្តរាយក្នុងលោក អ្នកផងតែងឃាត់ខាំងទុកនូវជនដូចម្តេច កាលដែលនាំយកទ្រព្យទៅ មួយទៀត អ្នកផង តែងពេញចិត្ត ចំពោះជនដូចម្តេច កាលនាំយកទ្រព្យទៅ ពួកជនជាបណ្ឌិត តែងត្រេកអរ ចំពោះជនដូចម្តេច ដែលមករឿយៗ។
[២១៤] ព្រះមានព្រះភាគត្រាស់ថា អំណាច ជាធំក្នុងលោក ស្ត្រី ឧត្តមជាងទ្រព្យទាំងឡាយក្នុងលោក សេចក្តីក្រោធ ដូចជាច្រែះចាប់សស្ត្រាក្នុងលោក ពួកចោរ ជាសេចក្តីអន្តរាយក្នុងលោក អ្នកផងតែងឃាត់ខាំងទុក នូវចោរ កាលដែលនាំយកទ្រព្យទៅ អ្នកផង តែងពេញចិត្ត ចំពោះសមណៈ កាលនាំយកទ្រព្យទៅ ពួកជនជាបណ្ឌិត តែងត្រេកអរ ចំពោះសមណៈ ដែលមករឿយៗ។