កាមសូត្រ ទី៨
[២១៥] ទេវតាទូលថា របស់អ្វី ដែលអ្នកប្រាថ្នានូវប្រយោជន៍ មិនគប្បីប្រគល់ឲ្យគេ របស់អ្វី ដែលសត្វមិនគប្បីលះបង់ចោល វត្ថុអ្វី ជារបស់ល្អ ដែលបុគ្គលគួរបញ្ចេញ តែបើអាក្រក់វិញ បុគ្គលមិនគួរបញ្ចេញ។
[២១៦] ព្រះមានព្រះភាគត្រាស់ថា បុរស មិនគប្បីប្រគល់ខ្លួនឲ្យគេទេ មិនគប្បីលះបង់ខ្លួនចោលទេ គួរបញ្ចេញវាចាពីរោះ មិនគួរបញ្ចេញវាចាអាក្រក់សោះឡើយ។
[២១៦] ព្រះមានព្រះភាគត្រាស់ថា បុរស មិនគប្បីប្រគល់ខ្លួនឲ្យគេទេ មិនគប្បីលះបង់ខ្លួនចោលទេ គួរបញ្ចេញវាចាពីរោះ មិនគួរបញ្ចេញវាចាអាក្រក់សោះឡើយ។
បាឋេយ្យសូត្រ ទី៩
[២១៧] ទេវតាទូលថា អ្វី រមែងចងទុកនូវស្បៀង គឺកុសល អ្វីជាទីនៅអាស្រ័យនៃភោគៈទាំងឡាយ អ្វីរមែងភើចកន្ទ្រាក់នរជនយកទៅ អ្វី ដែលបុគ្គលលះបង់បានដោយកម្រក្នុងលោក សត្វមានកិលេសក្រាស់ ជាប់ចំពាក់នៅ ក្នុងរបស់អ្វី ដែលដូចជាបក្សីជាប់អន្ទាក់។