[២២២] ព្រះមានព្រះភាគត្រាស់ថា ក្នុងលោកនេះ ពួកខីណាសវសមណៈ ជាបុគ្គលមិនមានកិលេស ព្រហ្មចរិយៈ ដែលពួកព្រះខីណាស្រពរក្សាហើយ រមែងមិនខូចខាតទៅវិញ ពួកខីណាសវសមណៈ រមែងស្គាល់ច្បាស់ នូវសេចក្តីប្រាថ្នា ពួកខីណាសវសមណៈ រួចខ្លួនជាអ្នកជា ក្នុងកាលទាំងពួង មាតាបិតាបងប្អូន រមែងក្រាបសំពះនូវខីណាសវសមណៈនោះ ដែលជាអ្នកមានសីលដ៏ខ្ជាប់ខ្ជួន ក្នុងលោកនេះ ក្សត្រិយ៍ទាំងឡាយ រមែងទ្រង់សំពះ ដោយគោរព នូវជនមានជាតិថោកទាប ដែលជាសមណៈ។
ចប់ ឃត្វាវគ្គ ទី៨
បញ្ជីរឿងនៃឃត្វាវគ្គនោះ គឺ
ឃត្វាសូត្រ១ រថសូត្រ១ វិត្តសូត្រ១ វុដ្ឋិសូត្រ១ ភីតសូត្រ១ នជីរតិសូត្រ១ ឥស្សរសូត្រ១ កាមសូត្រ១ បាឋេយ្យសូត្រ១ បជ្ជោតសូត្រ១ អរណសូត្រ១។
ចប់ ទេវតាសំយុត្ត