​នន្ទ​នវ​គ្គ​ ​ទី២​
​នន្ទ​ន​សូត្រ​ ​ទី១​


 [​២៣​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
 [​២៤​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពីព្រេងនាយ​មក​ ​មាន​ទេវតា​មួយ​អង្គ​ ​ជាពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​មាន​ពួក​ស្រី​អប្សរ​ចោមរោម​ ​ឆ្អែត​ស្កប់ស្កល់​ ​មូល​មិត្ត​ ​បម្រើ​ដោយ​កាមគុណ​ ​ទាំង៥​ ​ដ៏​ជា​ទិព្វ​ ​ក្នុង​នន្ទ​នវន​ឱទ្យាន​ ​បាន​ពោល​គាថា​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​ពួក​ជន​ណា​ ​មិនបាន​ឃើញ​នន្ទ​នវន​ឱទ្យាន​ ​ដែល​ជាទី​នៅ​ ​របស់​ពួក​នរ​ទេវតា​ ​នៅក្នុង​ឋាន​ត្រៃត្រិង្ស​ ​មានយស​ស័ក្តិ​ ​ពួក​ជន​នោះ​ ​ឈ្មោះថា​ ​មិន​ស្គាល់​ច្បាស់​ ​នូវ​សេចក្តី​សុខ​ទេ​។​ ​
ថយ | ទំព័រទី ១២ | បន្ទាប់