[២២៤] កស្សបទេវបុត្ត ក្រាបបង្គំទូលថា
ព្រះសាស្តាក៏ទ្រង់មានព្រះហឫទ័យរីករាយ។ លុះកស្សបទេវបុត្តដឹងថា ព្រះសាស្តាទ្រង់មានព្រះហឫទ័យរីករាយ នឹងពាក្យអាត្មាហើយ ក៏ថ្វាយបង្គំដោយគោរព ចំពោះព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយក៏បាត់ក្នុងទីនោះឯង។
[២២៥] ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអារាម ជិតក្រុងសាវត្ថី... កស្សបទេវបុត្ត ឋិតនៅក្នុងទីសមគួរ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បុគ្គលគួរសិក្សានូវពាក្យសុភាសិត នូវការចូលទៅភប់ប្រសព្វនឹងសមណៈ នូវអាសនៈតែមួយក្នុងទីស្ងាត់ នូវធម៌ជាគ្រឿងញុំាងចិត្តឲ្យស្ងប់រម្ងាប់។
ព្រះសាស្តាក៏ទ្រង់មានព្រះហឫទ័យរីករាយ។ លុះកស្សបទេវបុត្តដឹងថា ព្រះសាស្តាទ្រង់មានព្រះហឫទ័យរីករាយ នឹងពាក្យអាត្មាហើយ ក៏ថ្វាយបង្គំដោយគោរព ចំពោះព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយក៏បាត់ក្នុងទីនោះឯង។
ទុតិយកស្សបសូត្រ ទី២
[២២៥] ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអារាម ជិតក្រុងសាវត្ថី... កស្សបទេវបុត្ត ឋិតនៅក្នុងទីសមគួរ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ភិក្ខុដែលជាអ្នកមានអានិសង្ស ក្នុងព្រះអរហត្តនោះ កាលបើចង់បានព្រះអរហត្ត គប្បីជាអ្នកមានឈាន ជាអ្នកមានចិត្តរួចស្រឡះ ដឹងនូវសេចក្តីអស់ទៅ និងសូន្យទៅនៃលោក ជាអ្នកមានចិត្តល្អ មិនគប្បីអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) ឡើយ។