[​២២៨​]​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​បុគ្គល​សម្លាប់​សេចក្តី​ក្រោធ​បាន​ ​ទើប​ដេក​ជា​សុខ​ ​សម្លាប់​សេចក្តី​ក្រោធ​បាន​ ​ទើប​មិន​សោក​ ​ម្នាល​វត្រ​ភូ​(​១​)​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​តែង​សរសើរ​ការ​សម្លាប់​សេចក្តី​ក្រោធ​ ​ដែល​មាន​ឫស​ជា​ពិស​ ​មាន​ចុង​ដ៏​ផ្អែម​ ​ជន​សម្លាប់​សេចក្តី​ក្រោធ​នោះ​ឯង​ ​ទើប​មិន​សោក​។​

​មា​គ​ធ​សូត្រ​ ​ទី៤​


 ​[​២២៩​]​ ​មា​គ​ធ​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ពោល​នឹង​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ថា​
​ពន្លឺ​ក្នុង​លោក​ ​មាន​ប៉ុន្មាន​យ៉ាង​ ​លោក​ភ្លឺច្បាស់​ដោយ​ពន្លឺ​ទាំងឡាយ​ណា​ ​យើងខ្ញុំ​ព្រះអង្គ​មក​គាល់​ ​ដើម្បី​ទូល​សួរ​ព្រះមានព្រះភាគ​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​នឹង​ដឹង​នូវ​ពន្លឺ​នោះ​បាន​។​

​(​១​)​ ​ជា​ឈ្មោះ​នៃ​ព្រះឥន្ទ្រ​។​ ​ព្រះឥន្ទ្រ​នោះ​ ​បាន​ជា​ឈ្មោះ​ថាវ​ត្រ​ភូ​ ​ព្រោះ​គ្រប​សង្កត់​នូវ​ជន​ដទៃ​ ​ដោយ​វត្ត​ ​(​៧យ៉ាង​មាន​ចិញ្ចឹម​មាតាបិតា​ជាដើម​)​ ​ហើយ​ដល់​នូវ​ភាពជា​ធំជាង​ទេវតា​។​
ថយ | ទំព័រទី ១២២ | បន្ទាប់