​សេចក្តី​ព្យាយាម​នុ៎ះ​ ​ព្រាហ្មណ៍​អ្នក​មិន​ខ្ជិលច្រអូស​ ​គួរ​ធ្វើ​ដោយ​កិរិយា​លះបង់​ ​នូវ​កាម​ទាំងឡាយ​ ​ព្រាហ្មណ៍​មិន​ប្រាថ្នា​នូវ​ភព​ ​ដោយហេតុ​នោះ​ទេ​។​
​[​២៣៣​]​ ​(​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​ទាម​លិ​)​ ​កិច្ច​របស់​ព្រាហ្មណ៍​ ​មិន​មាន​ទេ​ ​ព្រោះថា​ ​ព្រាហ្មណ៍​មាន​កិច្ច​ធ្វើរួចហើយ​ ​សត្វ​មិនបាន​នូវ​ទីពឹង​ ​ក្នុង​ស្ទឹង​ទាំងឡាយ​ដរាបណា​ ​រមែង​ឃ្វាងចាក​ដំណើរ​ទាំងពួង​ដរាប​នោះ​ ​លុះតែ​សត្វ​នោះ​ ​បាន​នូវ​ទីពឹង​ផង​ ​ឋិតនៅ​លើគោក​ផង​ ​ទើប​មិន​ឃ្វាង​ ​ជា​អ្នក​ដល់​នូវ​ត្រើយ​មែនពិត​ ​ម្នាល​ទាម​លិ​ ​នេះ​ឧបមាដូចជា​ព្រាហ្មណ៍​ ​ជា​ខីណាស្រព​ ​មាន​ប្រាជ្ញា​ចាស់​ ​ជា​អ្នកមាន​ឈាន​ ​ដល់ហើយ​នូវ​ទីបំផុត​នៃជា​តិ​ ​និង​មរណៈ​ ​ជា​អ្នក​ដល់​នូវ​ត្រើយ​មែនពិត​ ​ឥត​ឃ្វាង​ដូច្នោះឯង​។​
ថយ | ទំព័រទី ១២៤ | បន្ទាប់