[​២៤១​]​ ​លុះ​តាយ​ន​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ពោល​គាថា​ទាំងឡាយ​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​បពិត្រ​ព្រាហ្មណ៍​ ​ចូរ​អ្នក​កាត់​ខ្សែ​តណ្ហា​ ​ចូរ​អ្នក​បន្ទោបង់​កាម​ទាំងឡាយ​ ​មុនី​ ​(​បើ​)​ ​មិន​លះបង់​កាម​ទាំងឡាយ​ទេ​ ​ក៏​មិនបាន​នូវ​ឈាន​ ​បុគ្គល​បើ​បាន​ជា​ធ្វើ​ព្យាយាម​ ​កុំ​គប្បី​បន្ធូរបន្ថយ​ព្យាយាម​នោះ​ឡើយ​ ​គប្បី​ធ្វើ​ព្យាយាម​នោះ​ ​ឲ្យ​មាំមួន​ឡើង​ ​ព្រោះថា​បព្វជ្ជា​ ​ដែល​បុគ្គល​កាន់​ធូរ​ៗ​ ​រមែង​រោយ​ធូលី​ ​គឺ​កិលេស​ដ៏​ក្រៃលែង​ ​អំពើអាក្រក់​ដែល​បុគ្គល​មិន​ធ្វើ​ហើយ​ ​ជា​អំពើ​ប្រសើរ​ ​អំពើអាក្រក់​ ​តែង​ក្តៅក្រហាយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​មួយទៀត​ ​បុគ្គល​ធ្វើអំពើ​ណា​ ​តែង​មិន​ក្តៅ​តាម​អំពើនោះ​ ​ដែល​បុគ្គល​ធ្វើ​ហើយ​ ​ជា​អំពើល្អ​ប្រសើរ​ ​
ថយ | ទំព័រទី ១២៨ | បន្ទាប់