បពិត្រព្រះគោតម អ្នកមានបញ្ញាក្រាស់ ដូចជាផែនដី ញាណទស្សនៈ របស់ព្រះមានព្រះភាគ មិនមានអ្វីរារាំងបានទេ ព្រោះហេតុនោះ ខ្ញុំសូមសួរព្រះអង្គ អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលដូចម្តេចថា ជាអ្នកមានសីល ហៅបុគ្គលដូចម្តេចថា ជាអ្នកមានបញ្ញា បុគ្គលដូចម្តេច ដែលអ្នកប្រាជ្ញ តែងហៅថា ជាអ្នកកន្លងនូវសេចក្តីទុក្ខបាន ទេវតាទាំងឡាយ តែងបូជានូវបុគ្គលដូចម្តេច។
[២៦១] ព្រះអង្គត្រាស់ថា បុគ្គលណា មានសីល មានបញ្ញា មានខ្លួនចម្រើនហើយ មានចិត្តតាំងខ្ជាប់ ត្រេកអរក្នុងឈាន មានស្មារតី ប្រាសចាកសេចក្តីសោក លះបង់នូវកិលេសទាំងពួង មានអាសវៈអស់ហើយ ទ្រទ្រង់នូវរាងកាយ ជាទីបំផុត អ្នកប្រាជ្ញទាំងឡាយ តែងហៅបុគ្គលនោះថា ជាអ្នកមានសីល តែងហៅបុគ្គលនោះថា ជាអ្នកមានបញ្ញា បុគ្គលនោះ ដែលអ្នកប្រាជ្ញតែងហៅថា ជាអ្នកកន្លងនូវសេចក្តីទុក្ខបាន ទេវតាទាំងឡាយ តែងបូជានូវបុគ្គលនោះ។