អ្នកមាន​កូន​ ​រមែង​ត្រេកអរ​នឹង​កូន​ទាំងឡាយ​ ​អ្នកមាន​គោ​ ​រមែង​ត្រេកអរ​ ​នឹង​គោ​ទាំងឡាយ​ ​ដូច្នោះ​ដែរ​ ​ឧបធិ​(​១​)​ ​ទាំងឡាយ​ ​ជា​គ្រឿង​ត្រេកអរ​របស់​ជន​ ​អ្នកណា​ ​មិន​មាន​ឧបធិ​ ​អ្នកនោះ​ ​មិន​មាន​អ្វី​ត្រេកអរ​ ​(​នឹងគេ​បាន​)​។​

 [​២៧​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​អ្នកមាន​កូន​ ​រមែង​សោកសៅ​នឹង​កូន​ទាំងឡាយ​ ​អ្នកមាន​គោ​ ​ក៏​សោកសៅ​នឹង​គោ​ទាំងឡាយ​ ​ដូច្នោះ​ដែរ​ ​ដ្បិត​ឧបធិ​ទាំងឡាយ​ ​ជា​គ្រឿង​សោកសៅ​របស់​ជន​ ​លុះតែ​អ្នកណា​ ​មិន​មាន​ឧបធិ​ ​ទើប​អ្នកនោះ​ ​មិន​សោកសៅ​។​

​នត្ថិ​បុត្ត​សម​សូត្រ​ ​ទី៣​


 ​[​២៨​]​ ​លុះ​ទេវតា​នោះ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​ ​
​សេចក្តី​ស្រឡាញ់​ស្មើនឹង​កូន​ ​មិន​មាន​ ​ទ្រព្យ​ស្មើនឹង​គោ​ ​មិន​មាន​ ​ពន្លឺ​ស្មើនឹង​ព្រះអាទិត្យ​មិន​មាន​ ​ស្រះ​ទាំងឡាយ​ ​ប្រសើរ​ជាង​សមុទ្រ​។​

​(​១​)​ ​ឧបធិ​ ​មាន៤យ៉ាងគឺ​ ​កាមូ​ប​ធិ១​ ​ខន្ធូ​ប​ធិ១​ ​កិ​លេ​សូប​ធិ១​ ​អភិ​សង្ខា​រូប​ធិ១​ ​តែ​ក្នុង​ទីនេះ​ ​លោក​សំដៅ​យក​កាមូ​ប​ធិ​ ​គឺ​ទេវតា​នោះ​ ​សំដៅយក​អ្នក​ខ្សត់​សម្បត្តិ​កាមគុណ​ ​រមែង​រក​អ្វី​ត្រេកអរ​នឹងគេ​គ្មាន​ទេ​។​
ថយ | ទំព័រទី ១៤ | បន្ទាប់