​វត្ត​ជេតពន​នេះ​ ​ជាវ​ត្ត​មានប្រយោជន៍​ ​ដែល​ពួក​ឥសី​ ​គឺ​ភិក្ខុសង្ឃ​គង់នៅ​មិន​ដាច់​ ​ជាវ​ត្ត​ដែល​ព្រះសម្ពុទ្ធ​ ​ជា​ធម្មរាជ​ ​ទ្រង់​គង់នៅ​ ​ជា​ទី​ញុំាង​បីតិ​ឲ្យ​កើត​ដល់​ខ្ញុំ​ព្រះអង្គ​ ​សត្វ​ទាំងឡាយ​ ​រមែង​បរិសុទ្ធ​ដោយ​អដ្ឋង្គិក​មគ្គ​នេះ​ ​គឺ​កម្មៈ​ ​បាន​ដល់​មគ្គ​ចេតនា​ ​វិជ្ជា​ ​បាន​ដល់​សម្មាទិដ្ឋិ​ ​និង​សម្មាសង្កប្បៈ​ ​ធម្មៈ​ ​បាន​ដល់​សម្មា​វាយាមៈ​ ​សម្មាសតិ​ ​និង​សម្មាសមាធិ​ ​សីលៈ​ ​បាន​ដល់​សម្មាវាចា​ ​សម្មា​កម្មន្តៈ​ ​និង​សម្មាអាជីវៈ​ ​ឈ្មោះថា​ ​ជីវិត​ដ៏​ឧត្តម​ ​មិនមែន​បរិសុទ្ធ​ដោយ​គោត្រ​ ​មិនមែន​បរិសុទ្ធ​ដោយ​ទ្រព្យ​ទេ​ ​ព្រោះហេតុនោះ​ឯង​ ​បុរស​ជា​បណ្ឌិត​ ​កាលបើ​ឃើញច្បាស់​នូវ​ប្រយោជន៍​ ​របស់​ខ្លួន​ ​គួរតែ​ពិចារណា​នូវ​ធម៌​ ​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ ​រមែង​បរិសុទ្ធ​ ​ក្នុង​អរិយមគ្គ​នោះ​ ​យ៉ាងនេះ​ឯង​ ​ព្រះ​សារីបុត្ត​ ​ទើប​ជា​បុគ្គល​ ​(​ប្រសើរ​)​ ​ដោយ​បញ្ញា​ផង​ ​ដោយ​សីល​ផង​ ​ដោយ​ការ​ស្ងប់​រម្ងាប់​ផង​ ​ភិក្ខុ​ដែល​ប្រសើរ​ដោយ​គុណធម៌​ប៉ុណ្ណេះ​ ​ទើប​គួរ​ជា​អ្នក​ដល់​នូវ​ព្រះនិព្វាន​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់