​អនាថបិណ្ឌិក​ទេវបុត្ត​ ​បាន​ពោល​គាថា​នេះ​ ​លុះ​ពោល​ដូច្នេះហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ហើយ​ ​ក៏​បាត់​អំពី​ទីនោះ​ទៅ​។​
 [​២៧៨​]​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ ​ទើប​ព្រះមានព្រះភាគ​ ​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​យប់មិញ​នេះ​ ​កាលដែល​រាត្រី​បឋមយាម​ ​កន្លងទៅ​ហើយ​ ​មាន​ទេវបុត្ត​មួយ​អង្គ​ ​មាន​រស្មី​ដ៏​រុងរឿង​ ​ញុំាង​វត្ត​ជេតពន​ជុំវិញ​ទាំងអស់​ ​ឲ្យ​ភ្លឺស្វាង​ ​ក៏​ចូល​មករ​កត​ថា​គត​ ​លុះ​ចូល​មកដល់​ ​ក្រាប​ថ្វាយបង្គំ​តថាគត​ហើយ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ ​លុះ​ទេវបុត្ត​នោះ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ពោល​នូវ​គាថា​ទាំងនេះ​ ​ក្នុង​សំណាក់​តថាគត​ថា​ ​
​វត្ត​ជេតពន​នេះ​ ​ជាវ​ត្ត​មានប្រយោជន៍​ ​ដែល​ពួក​ឥសី​ ​គឺ​ភិក្ខុសង្ឃ​នៅ​មិន​ដាច់​ ​ជាវ​ត្ត​ដែល​ព្រះសម្ពុទ្ធ​ ​ជា​ធម្មរាជ​ ​ទ្រង់​គង់នៅ​ ​ជា​ទី​ញុំាង​បីតិ​ឲ្យ​កើត​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​សត្វ​ទាំងឡាយ​ ​រមែង​បរិសុទ្ធ​ ​ដោយ​អដ្ឋង្គិក​មគ្គ​នេះ​ ​គឺ​កម្មៈ​ ​បាន​ដល់​មគ្គ​ចេតនា​ ​វិជ្ជា​ ​បាន​ដល់​សម្មាទិដ្ឋិ​ ​និង​សម្មាសង្កប្បៈ​ ​ធម្មៈ​ ​បាន​ដល់​សម្មា​វាយាមៈ​ ​សម្មាសតិ​ ​និង​សម្មាសមាធិ​ ​
ថយ | ទំព័រទី ១៤៧ | បន្ទាប់