នានា​តិត្ថិយ​វគ្គ​ ​ទី៣​
​សិវ​សូត្រ​ ​ទី១​


 [​២៨០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​ ​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រា​កាលដែល​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​ទេវបុត្ត​ឈ្មោះ​ ​សិវៈ​ ​មាន​រស្មី​ដ៏​រុងរឿង​ ​ញុំាង​វត្ត​ជេតពន​ជុំវិញ​ទាំងអស់​ ​ឲ្យ​ភ្លឺស្វាង​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​
 [​២៨១​]​ ​លុះ​ ​សិវ​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ពោល​គាថា​ទាំងនេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​បុគ្គល​គួរ​ទាក់ទង​ ​ជាមួយនឹង​ពួកសប្បុរស​ប៉ុណ្ណោះ​ ​គួរ​ធ្វើ​សេចក្តី​ស្និទ្ធស្នាល​ ​ដោយ​ពួកសប្បុរស​ ​ព្រោះ​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម​(​១​)​ ​របស់​ពួកសប្បុរស​ ​រមែង​បាន​សេចក្តីល្អ​ ​មិន​មាន​អាក្រក់​ឡើយ​ ​បុគ្គល​គួរ​ទាក់ទង​ជាមួយនឹង​ពួកសប្បុរស​ប៉ុណ្ណោះ​ ​គួរ​ធ្វើ​សេចក្តី​ស្និទ្ធស្នាល​ ​ដោយ​ពួកសប្បុរស​ ​

​(​១​)​ ​សំដៅយក​សីល៥​។​
ថយ | ទំព័រទី ១៥០ | បន្ទាប់