បុគ្គលបានប្រាជ្ញា ព្រោះដឹងច្បាស់ នូវព្រះសទ្ធម្ម របស់ពួកសប្បុរស មិនមែនបានអំពីទីដទៃឡើយ បុគ្គលគួរទាក់ទង ជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គលបានដឹងព្រះសទ្ធម្ម របស់ពួកសប្បុរសហើយ រមែងមិនសោកសៅ ក្នុងកណ្តាលពួកជនអ្នកសោកសៅឡើយ បុគ្គល គួរទាក់ទងជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គលបានដឹងព្រះសទ្ធម្ម របស់ពួកសប្បុរសហើយ រមែងរុងរឿង ក្នុងកណ្តាលពួកញាតិ បុគ្គល គួរទាក់ទងជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស សត្វទាំងឡាយ បានដឹងព្រះសទ្ធម្ម របស់ពួកសប្បុរសហើយ រមែងទៅកាន់សុគតិបាន បុគ្គល គួរទាក់ទងជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស