[២៨៥] ព្រះមានព្រះភាគត្រាស់ថា ពួកជនណា មានចិត្តជ្រះថ្លា ឲ្យនូវបាយនោះ ដោយសទ្ធា បាយនោះឯង រមែងទៅតាមនូវពួកជននោះ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ព្រោះហេតុនោះ បុគ្គល គប្បីបន្ទោបង់ នូវសេចក្តីកំណាញ់ គ្របសង្កត់នូវមន្ទិល គឺសេចក្តីកំណាញ់ ហើយឲ្យនូវទាន (ព្រោះ) បុណ្យទាំងឡាយ រមែងជាទីពឹង របស់ពួកសត្វ ក្នុងលោកខាងមុខ។
[២៨៦] បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ សំដែងហើយ ដោយប្រពៃដូច្នេះថា