​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​ពួក​ពល​ ​ចូល​មករ​ក​ខ្ញុំ​ព្រះអង្គ​ ​ហើយ​ពោល​ពាក្យ​ដូច្នេះ​ថា​ ​ព្រះ​សម្មតិទេព​ ​បាន​ឲ្យ​ទាន​ហើយ​ ​មហេសី​បាន​ឲ្យ​ទាន​ហើយ​ ​ពួក​ក្សត្រិយ៍​ចំណុះ​ ​ក៏បាន​ឲ្យ​ទាន​ដែរ​ ​ឯ​ពួក​យើង​ ​មិនទាន់​បាន​ឲ្យ​ទាន​សោះ​ ​សូម​ព្រះ​រាជានុញ្ញាត​ ​ឲ្យ​ពួក​យើង​បាន​ឲ្យ​ទាន​ ​ធ្វើបុណ្យ​អាស្រ័យ​នឹង​ព្រះ​សម្មតិទេព​ផង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ជា​ទាយក​ ​ជា​ម្ចាស់​នៃ​ទាន​ ​ជា​អ្នកពោល​សរសើរ​ទាន​ជាប្រក្រតី​ ​កាលបើ​មាន​គេ​ពោល​ថា​ ​យើង​នឹង​ឲ្យ​ទាន​ ​តើ​អាត្មាអញ​ ​គួរ​ពោល​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​ក៏បាន​ឲ្យ​ទ្វារ​ទីបី​ ​ដល់​ពួក​ពល​ ​ពួក​ពល​ ​ក៏បាន​ឲ្យ​ទាន​ ​ក្នុង​ទ្វារ​ទីបី​នោះ​ ​ឯ​ទាន​របស់ខ្ញុំ​ព្រះអង្គ​ ​ក៏​ថយ​ចុះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​ចូល​មករ​ក​ខ្ញុំ​ព្រះអង្គ​ ​ហើយ​ពោល​ពាក្យ​ ​ដូច្នេះ​ថា​ ​ព្រះ​សម្មតិទេព​ ​បាន​ឲ្យ​ទាន​ហើយ​ ​មហេសី​ ​បាន​ឲ្យ​ទាន​ហើយ​ ​ពួក​ក្សត្រិយ៍​ជា​ចំណុះ​ ​បាន​ឲ្យ​ទាន​ហើយ​ ​ពួក​ពល​ ​ក៏បាន​ឲ្យ​ទាន​ដែរ​ ​ឯ​ពួក​យើង​ ​មិនទាន់​បាន​ឲ្យ​ទាន​សោះ​ ​សូម​ព្រះ​រាជានុញ្ញាត​ ​ឲ្យ​ពួក​យើង​បាន​ឲ្យ​ទាន​ ​ធ្វើបុណ្យ​អាស្រ័យ​នឹង​ព្រះ​សម្មតិទេព​ផង​។​ ​
ថយ | ទំព័រទី ១៥៨ | បន្ទាប់