​[​២៩២​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​អ្នកឯង​ ​ជា​អ្នកមាន​កុសល​ ​ពោល​សរសើរគុណ​ ​នៃ​ព្រះ​ថេរៈ​ទាំងនោះ​ ​ជា​អ្នក​លះបង់​ ​នូវ​អន្ទាក់​នៃ​មារ​ ​ចុះ​ព្រះ​ថេរៈ​ទាំងនោះ​ ​បាន​កាត់​នូវ​ចំណង​ ​គឺ​ភព​ ​ព្រោះ​ដឹង​ច្បាស់​ ​នូវ​ធម៌​របស់​បុគ្គល​ណា​។​
​[​២៩៣​]​ ​ទេវតា​ទូល​ថា​ ​ព្រះ​ថេរៈ​ទាំងនោះ​ ​បាន​កាត់​នូវ​ចំណង​ ​គឺ​ភព​ ​ព្រោះ​ដឹង​ច្បាស់​ ​នូវ​ធម៌​របស់​បុគ្គល​ណា​ ​បុគ្គល​នោះ​ ​វៀរតែ​ព្រះមានព្រះភាគ​ចេញ​ ​មិន​មាន​ ​វៀរតែ​សាសនា​ ​របស់​ព្រះអង្គ​ចេញ​ ​មិន​មាន​ ​នាម​ ​និង​រូប​រលត់​ទៅ​ ​ឥតមាន​សេសសល់​ ​ក្នុង​ធម៌​ណា​ ​ឯ​ព្រះ​ថេរៈ​ទាំងនោះ​ ​បាន​កាត់​នូវ​ចំណង​ ​គឺ​ភព​ ​ព្រោះ​ដឹង​ច្បាស់​ ​នូវ​ធម៌​នោះ​ ​ក្នុង​សាសនា​នេះ​។​
​[​២៩៤​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​អ្នកឯង​បាន​ជា​ពោល​វាចា​ជ្រាលជ្រៅ​ ​កម្រ​ដឹង​បាន​ ​កម្រ​យល់​បាន​ក្រៃពេក​ ​តើ​អ្នកឯង​ ​ពោល​វាចា​ប្រាកដ​ដូច្នេះ​ ​ព្រោះ​ដឹង​ច្បាស់​ ​នូវ​ធម៌​របស់​បុគ្គល​ណា​។​
ថយ | ទំព័រទី ១៦២ | បន្ទាប់