​[​២៩៥​]​ ​ទេវតា​ទូល​ថា​ ​ខ្ញុំ​ព្រះអង្គ​ពីដើម​ជា​ស្មូនឆ្នាំង​ ​ឈ្មោះ​ ​ឃ​ដិ​ការ​ ​កើត​ក្នុង​និគម​ឈ្មោះ​ ​វេភ​ឡិង្គ​ ​ជា​អ្នក​ចិញ្ចឹម​មាតាបិតា​ ​ជា​ឧបាសក​ ​របស់​ព្រះពុទ្ធ​ ​ព្រះនាម​កស្សប​ ​ជា​អ្នក​វៀរចាក​មេថុនធម្ម​ ​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​ប្រាសចាក​អាមិសៈ​ ​បាន​នៅក្នុង​ស្រុក​ ​ជាមួយនឹង​ព្រះអង្គ​ ​ជា​សម្លាញ់​នឹង​ព្រះអង្គ​ ​ក្នុង​កាលមុន​ ​ខ្ញុំ​ព្រះអង្គ​ស្គាល់​ច្បាស់​ ​នូវ​ភិក្ខុ​ទាំង៧រូប​នុ៎ះ​ ​ដែល​មានចិត្ត​ផុត​ស្រឡះ​ ​មាន​រាគៈ​ ​ទោសៈ​អស់ហើយ​ ​បាន​ឆ្លង​នូវ​តណ្ហា​ក្នុង​លោក​។​
​[​២៩៦​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នា​លភ​គ្គ​វៈ​ ​អ្នកឯង​ ​ពោល​យ៉ាងណា​ ​ឯ​រឿង​នុ៎ះ​ ​ក្នុង​កាលនោះ​ ​ក៏​មាន​យ៉ាងនោះ​មែន​ ​អ្នកឯង​ពីដើម​ ​ជា​ស្មូនឆ្នាំង​ ​ឈ្មោះ​ឃ​ដិ​ការ​ ​កើត​ក្នុង​និគម​ឈ្មោះ​ ​វេភ​ឡិង្គ​ ​
ថយ | ទំព័រទី ១៦៣ | បន្ទាប់